• Cambodia Peace Channel

ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា នឹងធ្វើឡើងនៅចុងខែសីហានេះ

ភ្នំពេញ៖នៅថ្ងៃទី២៩ ខែសីហា ខាងមុខនេះ ផលិតកម្មមហាហង្ស នឹងរៀបចំកម្មវិធីប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ដើម្បីស្វែងរកថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា និងចូលរួមចំណែកណាមួយជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងមានការខ្វះខាត។

បើតាមការបង្ហោះនៅលើផេកហ្វេស Mohahang Production បញ្ជាក់ថា ការប្រកួតបាល់ទាត់ មានចំនួន ២ប្រកួតរវាង ក្លិបបាល់ទាត់បឹងកេត ប្រកួតជាមួយ ក្រុមបាល់ទាត់ តារាមហាហង្ស និងក្រុមបាលទាត់តារាកម្ពុជា ប្រកួតជាមួយ ក្រុមបាល់ទាត់តារាថៃ និងមានការប្រគុំតន្ត្រីពីតារាចម្រៀងល្បីៗប្រចាំកម្ពុជា និងថៃផងដែរ។

សូមជម្រាបថា ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌នេះ ធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ២៖៣០នាទី ដល់ម៉ោង ៩៖០០នាទីយប់ ហើយសំបុត្រនឹងចាប់ផ្តើមដាក់លក់នាថ្ងៃទី១៩ ខែសីហា នេះហើយ៕