• Cambodia Peace Channel

តារាកំប្លែងជើងចាស់ លោកតា សង់ស៊ីស ដែលមានជម្ងឺលើសឈាមធ្ងន់ធ្ងរ ទទួលបានជំនួយពីកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ លោកតា ម៉ារី សុន ហៅ លោកតា សង សុីស ដែលមានជំងឺលើសឈាមយ៉ាងធ្ងន់ធ្ងរ នៅស្នាក់ការកណ្តាល ថ្ងៃទី២១ ខែ ធ្នូ ទទួលបានការយកចិត្តទុក្ខដាក់ពីលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា ខណៈលោកស្រីបានពាំនាំប្រសាសន៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែគិតគូរពីស្ថានភាពជម្ងឺ លោកតា សង សុីស និងផ្តាំផ្ញើ ថែទាំសុខភាពអោយបានល្អនឹងឆាប់ជាសះស្បើយពីជម្ងឺ។

ជាមួយគ្នានេះដែរ លោកតា សង សុីស ព្រមទាំងកូន បានសម្តែងការដឹងគុណ និង អរគុណដល់សម្តេច ដែលតែងតែយកចិត្តទុកដាក់ពីប្រពលរដ្ឋ ព្រមទាំងជួយសម្រាលរាល់ទុក្ខលំបាកទាំងឡាយរបស់ប្រជាជន៕