• Cambodia Peace Channel

CPC-ដោយសារចិត្តស្រលាញ់គុនខ្មែរ យុវតី ធឿន ស្រីនី ក្រៅពីការងាររោងចក្រ ឆ្លៀតពេលហ្វឹកហាត់ដោយសង្ឃឹមថា និងក្លាយជាកីឡាការនីជម្រើសជាតិ

ភ្នំពេញ៖ថ្មីៗមកនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ យុវតី ធឿន ស្រីនី ដោយសារចិត្តស្រលាញគុនខ្មែរ ក្រៅពីការងាររោងចក្រ ឆ្លៀតពេលហ្វឹកហាត់ដោយសង្ឃឹមថា និងក្លាយជាកីឡាការនីជម្រើសជាតិនៅថ្ងៃអនាគត ។

យុវតី ធឿន ស្រីនី អាយុ១៧ រស់នៅក្នុងភូមិឆ្នាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មកពីក្រុមគ្រួសារដែលមានជីវភាពខ្វះខាត ខណៈម្ដាយឪពុកជាអ្នករើស អេតចាយ ប៉ុន្តែដោយសារចិត្តស្រលាញ់គុនខ្មែរ ក្រៅពីការងាររោងចក្រ បានឆ្លៀតពេលហ្វឹកហាត់ បើទោះបីជាមិនមានការគាំទ្រពីសំណាក់គ្រួសារ យ៉ាងណាក៏ដោយ ក៏យុវតីមួយរូបនេះ នៅជម្នះហ្វឹកហាត់ ជារៀងរាល់ល្ងាច ដោយនឹកចិញ្ចឹមកូនចិត្តថា នៅថ្ងៃអនាគតនឹងក្លាយជាកីឡាការនីតំណាងជាតិមួយរូបដ៏ល្បីល្បាញ។

គួរបញ្ចាក់ផងដែរថា គិតមកដល់ពេលនេះ ស្រី នី បានហ្វឹកហាត់រយៈពេលជាង ៤ខែមកហើយ ខណៈ ការប្រគួតទាំងពីរដង របស់យុវតីរូបនេះ ទទួលបានលទ្ធផលល្អ ហើយទន្ទឹមនឹងនេះ រូបនាងសង្ឃឹមថាតាមបណ្ដាក្លឹបនៅក្នុងប្រទេសកម្ពុជា ឬអ្នកមានទ្រព្យធន នឹងមើលឃើញនូវសមត្ថភាព ព្រមទាំងផ្ដល់ឱកាសដល់រូបនាងផងដែរ៕