• Cambodia Peace Channel

CPC-ជំនួបរវាងផាគីអៅ និងប៊ូខាវនៅដើមឆ្នាំក្រោយនេះ គឺជាការប្រកួតប្រដាល់សកល ខណៈមិនមែនជា Muay Thai ឬ Kickboxing នោះទេ

ភ្នំពេញ៖ ថ្មីៗនេះមានការជជែកគ្នាយ៉ាងច្រើន ជាពិសេសអ្នកគាំទ្រកីឡាប្រដាល់ ជុំវិញជំនួបរបស់ ស្ដេចប្រដាល់អាស៊ីទាំងពីរប្រទេស ពោលគឺ កីឡាករផាគីអៅ និងប៊ូខាវ ហើយបើគ្មានអ្វីប្រែប្រួលនោះទេ ការប្រកួតនេះនឹងធ្វើឡើងនៅប្រទេសថៃ ក្នុងទីក្រុងបាងកកនៅដើមឆ្នាំ២០២៤ខាងមុខនេះ។

នៅក្នុងការប្រកួតមួយនេះ ត្រូវបានអ្នកគាំទ្រមើលឃើញថា ជាជំនួបដ៏ធំបំផុតនៅតំបន់អាស៊ី ខណៈកីឡាករទាំងពីរ សុទ្ធសឹងតែមានជំនាញ ក្បាច់គុនរៀងខ្លួន ប៉ុន្តែអ្វីដែរគួរអោយចាប់អារម្មណ៍នោះគឺ ការប្រកួតនេះតម្រូវអោយ គោរពតាមច្បាប់ប្រដាល់សកល ខណៈមិនមែនជា Muay Thai ឬ Kickboxing នោះទេ ។

ជុំវិញជំនួបនេះ ត្រូវបានមជ្ឈដ្ឋានទូទៅជាពិសេសអ្នកគាំទ្រវិស័យប្រដាល់ បានដាក់ក្ដីរំពឹងខ្ពស់ទៅលើខ្លាចាស់ផាគីអៅ បើទោះបីលោកមានវ័យច្រើន ព្រមទាំងកម្លាំងថមថយ យ៉ាងណាក៏ដោយ ប៉ុន្តែខាងភាគីថៃ បានដាក់ក្ដីសង្ឃឹមលើប៊ូខាវ ថាអាចផ្ដួលស្ដេចប្រដាល់ហ្វីលីពីនរូបនេះបាន ៕

Manny Pacquiao of the Philippines keeps his eyes on Floyd Mayweather, Jr. of the U.S. in the third round during their welterweight WBO, WBC and WBA (Super) title fight in Las Vegas, Nevada, May 2, 2015. REUTERS/Steve Marcus