• Cambodia Peace Channel

CPC-CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន ១៥ ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៤៧លានដុល្លារអាម៉េរិក ក្នុងរយៈពេល ២សប្តាហ៍ ក្នងខែធ្នូ ឆ្នាំ២០២៣

ភ្នំពេញ៖តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន ១៥ ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៤៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណជាង ១៦,០០០កន្លែង។

គួរបញ្ជាក់ជូនផងដែរថា គម្រោងវិនិយោគដែលទទួលបានការអនុម័តរួមមាន

(១) គម្រោងវិនិយោគអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ១៥០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុក

ថាមពលអគ្គិសនីខេត្តពោធិ៍សាត់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

(២) គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល

(៣) គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅស្រុកត្រាំកក់ ខេត្តតាកែវ

(៤) គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ខេត្តកំពង់ស្ពឺ

(៥) គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់កេសកាតុងក្រុងតាខ្មៅ ខេត្តកណ្តាល

(៦) គម្រោងវិនិយោគបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើងនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

(៧) គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈសត្វចិញ្ចឹម នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

(៨) គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

(៩) គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង និងកាបូប នៅស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ

(១០) គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈតុបតែងគេហដ្ឋាន ស៊ុមរូបថត អំពូលភ្លើង អំពូលភ្លើងលំអ និងសម្ភារៈតុបតែងដើមណូអែល នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត ខេត្តស្វាយរៀង

(១១) គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ សម្ភារៈបន្ទប់ទឹកនិងគ្រឿងបង្គុំវាំងនន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសហាយផាក ខេត្តស្វាយរៀង

(១២) គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលភ្លើងលំអ គ្រឿងអេឡិចត្រូនិក និងតុក្កតាសម្រាប់តាំងលំអសួនច្បារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល ស្វាយរៀង ខេត្តស្វាយរៀង

(១៣) គម្រោងវិនិយោគបង្កើតរោង-ចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ ខេត្តស្វាយរៀង

(១៤)គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ សម្លៀកបំពាក់ហែលទឹក ខោអាវទ្រនាប់ ស្រោមដៃកន្សែង ម៉ាស់ និងគ្រឿងបន្សំ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសជាំងស៊ូ ផ្លូវជាតិលេខ ៦ ខេត្តកំពង់ចាម និង (១៥)គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះក្នុងបន្ទប់ទឹក និងសម្ភារៈប្រើប្រាស់ក្នុងសួន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។