• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-គម្រោង​អាងទឹកទំនប់លេខ២ មានសមត្ថភាព​ផ្គត់ផ្គង់ទឹក​ជូនខេត្តពោធិ៍សាត់​ទាំងមូល និង​ខេត្តបាត់ដំបងបាន​ទាំងរដូវប្រាំង​​និងរដូវវស្សា

ពោធិ៍សាត់​៖ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយ​សហការី លោកប្រធាន​ អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ លោកអភិបាលរង​នៃ​គណៈអភិបាលខេត្តពោធិ៍សាត់ លោកអភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ និងលោកមេឃុំពាក់ព័ន្ធ បាន​អញ្ជើញ​​អមដំណើរគណៈប្រតិភូ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ​​ ចុះត្រួតពិនិត្យលើគម្រោងអាងទឹកទំនប់លេខ២​ ក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីឈានទៅធ្វើការអនុវត្ត​នាពេលខាងមុខ។

ឯកឧត្តម​រដ្ឋលេខាធិការ​បានមានប្រសាសន៍ថា​​ ទំនប់លេខ២​នេះ​​ មានទីតាំងស្ថិតក្នុងភូមិសាស្រ្តតំបន់​ជ្រោះ​​ជ្រៅជ្រលងខាងជើង​ជួរភ្នំក្រវាញ​ នៃខេត្តពោធិ៍សាត់ជាប់នឹងភូមិសាស្ត្រ​​ខេត្តកោះកុង​ ជាទីតាំង​សន្តិសុខ​ទឹក​​ប្រកប​ដោយសក្តានុពលខ្ពស់ជាអតិបរមា អាច​ផ្គត់ផ្គង់ទឹកដោយនិរន្តរភាព​ជូនខេត្តពោធិ៍សាត់​ទាំងមូល និង​ខេត្តបាត់ដំបងបាន​ទាំងរដូវប្រាំង​​និងរដូវវស្សា​ ព្រមទាំង​ជួយទ្រទ្រង់ដល់​កំណើនសេដ្ឋកិច្ច​ ក្នុងពេល​ដែល​​​ប្រទេសកម្ពុជាប្រឈមនឹងការប្រែប្រួល​អាកាសធាតុ​ និងការឡើងកម្តៅនៃភពផែនដី​៕