• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី

​CPC-គួរអោយសោកស្ដាយ ! កូនផ្សោត១ក្បាលស្លាប់ ដោយឧបករណ៍នេសាទមង ក្នុងស្រុកព្រែកប្រសព្វ

ក្រចេះ៖រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា មានកូនផ្សោតមួយក្បាល ភេទឈ្មោល ប្រវែង១,០៤ម៉ែត្រ ទម្ងន់១៤គីឡូក្រាម បានស្លាប់ក្នុងភូមិបឹងច្រែង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានចម្ងាយប្រមាណ១៦គីឡូម៉ែត្រពីអន្លង់កាំពីកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។
តាមការធ្វើកោសល្យវិច្ច័យរបស់មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងអង្គការ WWF សន្និដ្ឋានថាកូនផ្សោតនេះស្លាប់ដោយ ឧបករណ៍នេសាទមង ពីព្រោះមានស្លាកស្នាមក្រឡាមងលើដងខ្លួនផ្នែកខាងក្រោយ។
ជាមួយគ្នានេះ រដ្ឋបាលជលផលសូមអំពាវនាវដល់បងប្អូនអ្នកនេសាទត្រូវបញ្ឈប់ការនេសាទដោយឧបករណ៍មងក្នុងតំបន់ផ្សោត និងឧបករណ៍ឆក់ បើពុំនោះនឹងទទួលទោសតាមច្បាប់ជាធរមាន ៕