• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអាហារម្នាក់ ត្រូវជនសង្ស័យធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូបានសម្រេច ក្នុងខណ្ឌដង្កោ

ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអាហារម្នាក់ ចេញពីធ្វើការត្រលប់មកផ្ទះវិញ ខណៈអង្គុយចុះទូរស័ព្ទឈប់លើម៉ូតូរងចាំសន្តិសុខបើកទ្វារអោយចូល ស្រាប់តែត្រូវជនសង្ស័យម្នាក់លួចលបយកកាំបិតកាប់ពីក្រោយរួចប្លន់យកម៉ូតូ ហុងដាឌ្រីមសេរីឆ្នាំ២០២៣ពណ៌ស ស្លាកលេខភ្នំពេញ1KG7310 បានសម្រេច ​កាលពីវេលាម៉ោង២និង៣០នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ផ្លូវបេតុងទួលពង្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បន្ទាប់ពីកើតហេតុរួច សមត្ថកិច្ចបានរកឃើញកាំបិតមួយជារបស់ជនសង្ស័យ ព្រមទាំងនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ព្រៃសដើម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ៕