• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

​CPC-នគរបាលតាម​​ចាប់​ខ្លួន​ជនសង្ស័យ៤នាក់ ជាមុខសញ្ញា​ឆក់​យ៉ាង​សកម្ម​ក្នុងភូមិសាស្ត្រ​រាជធានី​ភ្នំពេញ

ភ្នំពេញ៖ជនសង្ស័យ៤នាក់ ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនពាក់ព័ន្ធករណីឆក់ កាលពីវេលាម៉ោង១១និង១១នាទីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចទល់មុខ NAGA WORLD មូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បន្ទាប់ពីឃាត់ខ្លួនរួច សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង៣ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ដើម្បីធ្វើការសាកសួរជំហ៊ានដំបូង ឈានដល់ការតាមឃាត់ខ្លួនបានម្នាក់ទៀតនៅស្តុបគិរីរម្យថែមទៀតផង។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង៤នាក់ទៅកាន់ ស្នងការដ្ឋាននគរបាលរាជធានី ដើម្បីធ្វើការសាកសួរ និងបន្តស៉ើបអង្គេតតាមឃាត់ខ្លួនក្រុមជនសង្ស័យដែលជាប់ពាក់ព័ន្ធផ្សែងទៀត មកអនុវត្តតមនីតិវិធីច្បាប់ផងដែរ៕