• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ទីតាំងល្បែងស៊ីសងខុសច្បាប់ជ្រកក្រោមស្លាក ពេទ្យធ្មេញ កំពុងបើកទ្វាទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែង ក្នុងខណ្ឌដូនពេញ

ភ្នំពេញ៖ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធ អនឡាញខុសច្បាប់ជ្រក់ស្លាក់ ពេទ្យធ្មេញ កំពុងបើកទ្វាទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែង យ៉ាងកក្រើកក្រេង ទីតាំងនេះស្ថិត នៅលើផ្លូវ ១៣ ភូមិ១៤ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមរយៈរូបភាព និងប្រភពព័ត៌មានពីពលរដ្ឋបានផ្ដល់មកកាន់CPC NEWS នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ គេមើលឃើញមានអ្នកញៀនល្បែងចូលលេងទាំងយប់ ទាំងថ្ងៃមិនដាច់  ហាក់មិនរំខានដល់អាជ្ញាធរ និងសមត្ថកិច្ចឡើយ ដែលជាហេតុធ្វើអោយពួកគាត់ សម្ដែងការព្រួយបារម្ភចំបពោះបញ្ហាអសន្តិសុខនៅក្នុងមូលដ្ឋានដែលពួកគាត់កំពុងរស់នៅ និងសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន មានចំណាត់ការទៅលើបញ្ហានេះផង ដើម្បីអោយស្របតាមការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ក្នុងន័យការពារ និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមមូលដ្ឋាន ក៏ដូចជាការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ។

ទោះបីជាយ៉ាងណា ជុំវិញករណីខាងលើនេះ CPC NEWS បានសុំការបំភ្លឺពី  លោក ជា ខេមា អភិបាលខណ្ឌដូនពេញ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ តាមរយៈប្រព័ន្ធTelegram ប៉ុន្តែគ្មានការឆ្លើយតប់គិតមកត្រឹមម៉ោងផ្សាយនះ ៕