• Cambodia Peace Channel

Toni Kroos នៅតែជាជម្រើសរបស់ Zinedine Zidane ក្រោយលេចលឺថាចាកចេញ

អេស្ប៉ាញ៖ថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើនថា ខ្សែបម្រើអធិរាជស Toni Kroos នឹងផ្ទេរចេញពីក្លិប Real Madrid ស្របពេលក្រុមអធិរាជស ហាក់មិនជោគជ័យឡើយនៅរដូវកាល ២០១៨-២០១៩ និងត្រៀមរុះរើសមាជិកយ៉ាងច្រើនដែលពុំធ្លាប់មានសម្រាប់ក្លិបនេះ ។

ប៉ុន្តែមុនបន្តិច ដំណឹងផ្ទេររបស់ខ្សែបម្រើរូបនេះធ្វើឲ្យមជ្ឈដ្ឋានជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយខ្សែបម្រើជម្រើសជាតិឥន្ទ្រីដែកអាល្លឺម៉ង់រូបនេះ បានបន្តកុងត្រាថ្មីជាមួយ Real Madrid រយៈពេល៤ឆ្នាំទៀត ពោលគឺអាចបញ្ចប់កុងត្រានៅបំណាច់ឆ្នាំ២០២២-២០២៣ ។

ជាមួយគ្នានេះ ខ្សែបម្រើរូបនេះបានបញ្ជាក់ថា “បើខ្ញុំបន្តកុងត្រាថ្មី៤ឆ្នាំទៀត ខណៈខ្ញុំពេលនេះមានអាយុ ២៩ឆ្នាំទៅហើយ ។ គោលបំណងខ្ញុំចង់បញ្ចប់អាជីពនៅទីនេះ ខ្ញុំមិនចង់ផ្លាស់ប្តូរ ហើយមិនគិតថាលេងបានរហូតអាយុ ៣៨ឆ្នាំដែរ” ។

គួររម្លឹកថា ខ្សែបម្រើជម្រើសជាតិអាល្លឺម៉ង់វ័យ ២៩ឆ្នាំរូបនេះ ធ្លាប់ជួយអធិរាជសលើកពានរង្វាន់អ៊ឺរ៉ុប Champion League ៣ដងជាប់ៗគ្នា ៕

ដោយ៖ស្រ៊ីប ឡានី