• Cambodia Peace Channel

គួរឱ្យភ្ញាក់ផ្អើល ! Paul Pogba កំពុងស្ថិតនៅអារ៉ាប៊ីសាអ៊ូឌីត ដើម្បីបំពេញធម្មយាត្រាហាជ្ជីអុំរ៉ោះ

អារ៉ាប៊ីសាអ៊ូឌីត៖គេហទំព័រ Middleeastmonitor ចុះផ្សាយថ្ងៃទី២០ ខែឧសភា ម្សិលមិញថា ខ្សែបម្រើប្រយុទ្ធរបស់បិសាចក្រហម Manchester United កីឡាករ Paul Pogba បានធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីបំពេញធម្មយាត្រាហាជ្ជីអុំរ៉ោះ។

ខ្សែបម្រើប្រយុទ្ធរូបនេះបានបង្ហោះរូបភាពនៅតាមបណ្តាញសង្គម Instagram នៃកាក្ពះដែលជាទីកន្លែងសក្ការបូជាដ៏ពិសិដ្ឋរបស់សាសនិកឥស្លាមនៅទីក្រុងម៉ាក្កះ ដោយ Paul Pogba បានសរសេរថា “ចូរកុំភ្លេចរឿងសំខាន់ៗនៅក្នុងជីវិតរស់នៅ” ។

សូមជម្រាបថា រូបថតដែលខ្សែបម្រើជម្រើសជាតិបារាំងទើបតែឈ្នះពានរង្វាន់ពិភពលោក FIFA World Cup រូបនេះបានបង្ហោះទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយមានអ្នកចុច Like ១,៨លាននាក់នៅលើ Instagram៕

ដោយ៖ស្រ៊ីប ឡានី