• Cambodia Peace Channel

ក្លិប Man City ដាក់គោលដៅតាមប្រមាញ់ខ្សែបម្រើកណ្តាលរបស់ At Madrid ស្របពេលក្លិបមួយនេះចង់បានខ្សែប្រយុទ្ធ Gabriel Jesus

អង់គ្លេស៖ក្លិបមេឃខៀវ Manchester City កំពុងតែមានទម្រង់លេងយ៉ាងល្អ ពោលគឺក្នុងរដូវកាលនេះ ជោគជ័យបំផុតក្រោយឈ្នះពានចំនួន៤ រួមមាន Premier League , FA Cup , League និងពានបើករដូវកាល Community Shield ប៉ុន្តែវាមិនទាន់ជោគជ័យបានមួយរយភាគរយដែលគ្រូបង្វឹក លោក Pep Guardiola ចង់សម្រេចនោះទេ អ្វីដែលរូបលោកចង់ដើរទៅដល់គោលដៅបន្ថែមពីនេះទៅទៀត គឺការឈ្នះពាន UFFA Champion League  នៅរដូវកាលក្រោយ។

The Mirror Football បានចុះផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ដោយរៀបរាប់ថា គ្រូបង្វឹក លោក Pep Guardiola ដាក់គោលដៅតាមប្រមាញ់ខ្សែបម្រើកណ្តាលរបស់ក្លិបយក្សអេស្ប៉ាញ Atletico Madrid កីឡករ Rodri ដើម្បីត្រៀមរៀបក្នុងតំបន់កណ្តាលអោយកាន់តែល្អជាងរដូវកាលនេះ ក្នុងការដណ្តើមប្រជែងយកពានរង្វាន់ UFFA Champion League នៅរដូវកាលក្រោយ។

ស្របពេលក្លិប Atletico Madrid ក៏មានចំណាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធរបស់ Man City កីឡករ Gabriel Jesus ផងដែរអ្វីដែលគួរអោយកត់សម្គាល់ ក្លិប Atletico Madrid បានស្នើទៅកាន់ក្លិប Man City ដើម្បីដោះដូរកីឡករដែលខ្លួនចង់បាន ដោយមិនមានការចំណាយកញ្ចប់ថវិកាច្រើនពេក ។

ក្លិប At Madrid បានដាក់តម្លៃខ្លួនរបស់កីឡករ Rodri ក្នុងតម្លៃ 70 លានអឺរ៉ូ ខណ:ពេល ក្លិប Man City ក៏បានដាក់តម្លៃខ្លួនរបស់កីឡករ Gabriel Jesus ក្នុងតម្លៃ ៨០ លានអឺរ៉ូ ។

គួរជម្រាបថា ក្លិប Bayern Munich ក៏បានបង្ហើបការចាប់អារម្មណ៍ទៅលើកីឡករសញ្ជាតិប្រេស៊ីល Gabriel Jesus ផងដែរ៕

ដោយ៖ ម៉ាន សារ៉ាហ្វីន