• Cambodia Peace Channel

Privat Mbarga ប្តេជាចិត្តលេងឲ្យបានល្អ ក្នុងជំនួបជាមួយអាស៊ីអឺរ៉ុបយូណាធីត

ភ្នំពេញ៖មុនជំនួបក្នុងសប្តាហ៍ទី១២ នៃក្របខណ្ឌ Metfone Cambodian League រវាងក្លិបព្រះខ័នរាជស្វាយរៀង និងក្លិបអាស៊ីអឺរ៉ុបយូណាធីត ខ្សែប្រយុទ្ធ Privat Mbarga របស់ព្រះខ័នរាជស្វាយរៀង នឹងរំពឹងថាការប្រកួតនេះនឹងទទួលបានជោគជ័យ ហើយទស្សនាយ៉ាងជក់ចិត្ត។

អតីតខ្សែប្រយុទ្ធរបស់អាស៊ីអឺរ៉ុបរូបនេះ មិនបានធ្វើសេចក្តីអត្ថាធិប្បាយអ្វីច្រើននោះទេ ដោយលោកបានលើកឡើងថា លោកមិនមានអ្វីនិយាយច្រើននោះទេ តែរំពឹងថា វានឹងក្លាយជាការប្រកួតដ៏ល្អមួយ។

លោកបានបន្ថែមថា សមាជិកគ្រប់រូបនឹងព្យាយាមលេងដើម្បីជ័យជម្នះ ព្រោះយើងចង់រក្សាកំណត់ត្រាដ៏ល្អរបស់យើង នៅរដូវកាលនេះ។

នេះបើយោងតាមការចុះផ្សាយរបស់ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ថា CNCC។

សូមជម្រាបជូនថា កីឡាករសញ្ជាតិកាមេរ៉ូន លោក Privat Mbarga ជាអតីតកីឡាករ របស់ក្លិបអាស៊ីអឺរ៉ុបយូណាយធីត ដែលទើបតែផ្លាស់ទៅក្លិបព្រះខ័នរាជស្វាយរៀងរដូវកាលឆ្នាំ ២០១៩ ក្រោយខ្សែប្រយុទ្ធបង្ហាញទម្រង់លេងយ៉ាងល្អនៅក្លិបចាស់៕

ដោយ៖ស្រ៊ីប ឡានី