• Cambodia Peace Channel

ទឹកចិត្តសប្បុរសធម៌ ! តារាចម្រៀងល្បីៗប្រចាំស្រុកខ្មែរ រួមគ្នាប្រគុំតន្ត្រីយកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា

តាកែវ៖តារាចម្រៀងល្បីៗប្រចាំស្រុកខ្មែរ មានដូចជា លោក ខាត់ ជែម លោក ជុំ លីណូ កញ្ញា បាន មុន្នីល័ក្ខ និង លោក លាន បញ្ចនីត ជាដើម នឹងរួមគ្នាប្រគុំតន្ត្រីធ្វើអោយកក្រើកទឹកដីខេត្តតាកែវ នាថ្ងៃទី២៦ ខែតុលា ខាងមុខនេះ ដើម្បីយកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា ។

កម្មវិធីដ៏កក្រើក នេះ គឺ មានការផ្ដួចផ្ដើមគំនិតពីលោក អេង ប៉ជាក ប្រធានមជ្ឈមណ្ឌលកម្សាន្ត VIP KTV & VIP Club ។

តន្ត្រីសប្បុរសធម៌ នេះ គឺរៀបចំទ្បើង ដើម្បីប្រមូលថវិកាពីការចូលពិសារអាហារនៅក្នុងហាង និង ទិញភេសជ្ជៈគ្រប់មុខទាំងអស់ រួចយកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ក្នុងការជួយកុមារដែលមានបញ្ហាសុខភាពជាច្រើនរយនាក់។

ព្រឹត្តិការណ៍ដ៏សប្បាយរីករាយ នេះ គឺប្រារព្ធធ្វើឡើង នៅក្នុងបរិវេណ មជ្ឈមណ្ឌលកម្សាន្ត VIP ស្ថិតនៅភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ៕