• Cambodia Peace Channel

ប្រកួតបាល់ទាត់ក្នុងសាលនៅវៀតណាម៖ ថៃ លត់កម្ពុជា ១២ ទល់ ០

ហូជីមីញ៖នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា និងត្រូវបើកឆាកប្រកួតជា មួយក្រុមជម្រើសជាតិហ្វូតសាលថៃ ក្នុងការប្រកួតជម្រើសជើងឯកបាល់ទាត់ក្នុងសាលក្របខណ្ឌអាស៊ាន នាវេលាម៉ោង៖ ១១៖០០ ព្រឹក នៅកីឡដ្ឋាន Phu Tho ទីក្រុងហូជីមិញ ប្រទេសវៀតណាម ។

ក្រោយចប់ការប្រកួត ក្រុមគោព្រៃកម្ពុជា បានចាញ់ក្រុមជម្រើសជាតិហ្វូតសាលថៃ ១២ ទល់នឹង ០ ។

ជម្រាបជូនដែរថា​ ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា និងធ្វើការប្រកួតជម្រើសជើងឯកបាល់ទាត់ក្នុងសាលក្រប ខណ្ឌអាស៊ានទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់ថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩៕