• Cambodia Peace Channel

CPC-ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ តំបន់វាលទំនាប និងមានសីតុណ្ហភាពអប្បបរមាពី១៦-២៣°C ព្រមទាំងខ្យល់បក់មកពីទិសឦសាន

ប្រព័ន្ធនៃសម្ពាធខ្ពស់នៅលើប្រទេសចិនបន្តបង្កើនឥទ្ធិពលគ្របដណ្តប់លើកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ធាតុអាកាសចុះត្រជាក់នៅពេលព្រឹក៖១-តំបន់វាលទំនាប ៖⁃ សីតុណ្ហភាពអប្បបរមាពី១៦-២៣°C និងសីតុណ្ហភាពអតិបរមាពី២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី
⁃ ខេត្តប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងខេត្តសៀមរាប សីតុណ្ហភាពអប្បបរមាពី១៦-១៨°C។
២-តំបន់ខ្ពង់រាប ៖⁃ សីតុណ្ហភាពអប្បបរមាពី១៥-២២°C និងសីតុណ្ហភាពអតិបរមាពី២៧-២៩°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី
⁃ ខេត្តឧត្តរមានជ័យ មណ្ឌលគិរី ព្រះវិហារ និងខេត្តរតនគិរី សីតុណ្ហភាពអប្បបរមាពី១៥-១៧°C។
៣-តំបន់មាត់សមុទ្រ ៖⁃ សីតុណ្ហភាពអប្បបរមាពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី⁃ រលកសមុទ្រមានកម្ពស់ពី១,០០-១,៧៥ម៉ែត្រ។
អាស្រ័យពីស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្ន ថែរក្សាសុខភាព ស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕