• Cambodia Peace Channel

CPC-សមត្ថកិច្ចក្របួចបានជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក៣នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទជនបរទេស

ភ្នំពេញ៖កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ០១គ្រឿង) ឃាត់ខ្លួននៅចំណុចមុខផ្ទះ១១CD ផ្លូវលេខ៥៧៨ ក្រុមទី៥១ ភូមិ១១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែល បានប្រព្រឹត្តបទល្មើសនៅចំណុចមុខគ្លីនិចឯកជនសុខាកំបូល លើដងផ្លូវលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៧:៤០នាទីព្រឹក ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង៣ :១-ឈ្មោះ សុខ លី ហៅ លី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ជាអ្នកជិះបិទគូទឃាត់ខ្លួន) ។២-ឈ្មោះ អាកណ្ដុរ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកដៃដល់គេចខ្លួនបាត់) ។ ៣-ឈ្មោះ អាតូ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកជិះបិទគូទគេចខ្លួនបាត់)។

ដោយឡែកវត្ថុតាងចាប់យកមាន៖-ម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ស៊េរី2023 ពណ៍ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1KG-2328 ដែលមានលេខតួ: 5218682 លេខម៉ាស៊ីន: 1218682 និងទូរស័ព្ទដៃ០១គ្រឿងម៉ាក I phone 12Promax ពណ៍ត្នោត (ជាជនសង្ស័យខាងលើ) ។

បច្ចុប្បន្នជនសង្ស័យខាងលើ បានធ្វើការប្រគល់ជូន អធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីចាត់ការបន្តតាមនីតិវិធី ៕