• Cambodia Peace Channel

CPC-ក្មេងស្ទាវមួយក្រុម ប្រដាប់ដោយអាវុធគ្រប់ដៃ ធ្វើសកម្មភាពកាប់ទៅលើគូរទំនាស់ រហែកក្រអូមមាត់ដល់ថ្កាម ផ្អើលខណ្ឌជ្រោយចង្វា

ភ្នំពេញ ៖យ៉ាងហោចណាស់ មានយុវជនម្នាក់បានរងរបួស់ធ្ងន់ត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ពោលគឺ រហែកក្រអូមមាត់ដល់ថ្កាម បន្ទាប់ពីត្រូវបានក្មេងស្ទាវមួយក្រុម ប្រដាប់ដោយអាវុធគ្រប់ដៃ ធ្វើសកម្មភាពកាប់សង្ស័យផ្ដើមចេញពីរឿងគំនុំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ទីតាំងកើតហេតុ ស្ថិតនៅបណ្តោយផ្លូវមាត់ទន្លេត្រើយម្ខាង ទល់មុខវត្តចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

បន្ទាប់ពីធ្វ់ើសកម្មភាពរួចក ក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់ស្រមោលតែម្ដង បន្សល់ទុកជនរងគ្រោះដេកក្នុងថ្លុកឈាម ត្រូវរថយន្តសាម៉ុយបញ្ជូនទៅសង្គ្រោះភ្លាមៗ ៕