• Cambodia Peace Channel

CPC-ហ្វូងផ្សោតពណ៌ផ្កាឈូក Pink Dolphin ប្រមាណ២០ក្បាល ត្រូវបានក្រុមមន្ត្រីជំនាញ និងអង្គការអភិរក្សធនធានសមុទ្រកម្ពុជា MCC រកឃើញនៅខេត្តកំពត

កំពត់៖ហ្វូងផ្សោតពណ៌ផ្កាឈូក Pink Dolphin ប្រមាណ១៥ ទៅ២០ក្បាល ត្រូវបានក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការអភិរក្សធនធានសមុទ្រកម្ពុជា MCC រកឃើញនៅខេត្តកំពត កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ ។

លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត  បានឱ្យដឹងថា ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការអភិរក្សធនធានសមុទ្រកម្ពុជា (MCC) បានរកឃើញហ្វូងផ្សោតពណ៌ផ្កាឈូក (Pink Dolphin) ប្រមាណ១៥ ទៅ២០ក្បាល នៅខេត្តកំពត ដោយផ្សោតទាំងអស់នេះមានអាយុប្រមាណ ២០ឆ្នាំហើយ។

ជាមួយគ្នានេះ លោកនាយខណ្ឌ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជានេសាទ ចូលរួមថែរក្សាការពារធនធានកម្រទាំងនេះទាំងអស់គ្នា។