• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សេដ្ឋកិច្ចជាតិ

CPC-បងប្អូនប្រជាសហគមន៌ ចំនួន១០ក្នុងខេត្តព្រះវិហារសប្បាយចិត្ត ក្រោយលក់ដំឡូងមីទទួលបានតម្លៃល្អ

ព្រះវិហារ៖សហគមន៍កសិកម្មចំនួន១០ក្នុងខេត្តព្រះវិហារ បានកំពុងមមាញឹកប្រមូលផលដំឡូងមីសរីរាង្គលក់ជូនក្រុមហ៊ុនThai Wha ជាមួយសាជីវកម្មសហគមន៌កសិកម្មកម្ពុជា (CACC) ទៅតាមកិច្ចសន្យា លើបរិមាណ ៦០,០០០តោន(៦មឺន) ដែលមានក្រុមកសិករអ្នកផលិតចំនួន១៤១២គ្រួសារ បានចុះកិច្ចសន្យារួមគ្នាតាមរយៈសហគមន៌កសិកម្មពួគេ លក់ដំឡូងមីជូនក្រុមហ៊ុនខាងលើ នេះបើតាមការអោយដឹងពី មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ។
គួររម្លឹកផងដែរថា គិតត្រឹមថ្ងៃនេះតម្លៃទទួលបានដល់ដៃកសិករ ៣៨០៛/kg ក្រុមហ៊ុន CACC ថ្លឹងទម្ងន់ដោយជញ្ជីងត្រឹមត្រូវ (មិនស៊ីគីឡូ) និងមិនមានកាត់ភារយទម្ងន់ ដោយក្នុង១តោនដំឡូងមីស្រស់ទូទាត់ថវិកាជូន ១០០០Kg ៕