• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-នគរបាលជំនាញ ឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនកម្ចីតាមអនឡាញ វ៉ង់ វ៉ង់ បញ្ចូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ ៖កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ នន់ កុសល់ ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនកម្ចីតាមអនឡាញ វ៉ង់ វ៉ង់ ដែលមិនមានច្បាប់អនុញ្ញាត្ត មានតួនាទីជាអ្នកទារប្រាក់ពីអតិថិជន និងទម្លាក់លុយឲ្យអតិថិជនខ្ចីដោយមានការឯកភាពពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ។
នាយកដ្ឋាន​សូម​បន្ត​​ក្រើន​រំលឹក​​សាធារណៈ​ជន​ទាំង​អស់​ថា​ ការ​ផ្តល់​កម្ចី​ជា​អាជីវកម្ម​ជូន​ប្រជា​ពលរដ្ឋ​ដោយ​គ្មាន​ការ​អនុញ្ញាត​ គឺ​ជាអំពើខុស​ច្បាប់មានចែងក្នុងមាត្រា៥១ នៃច្បាប់​ស្តី​ពី​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញ​វត្ថុ​ ដែល​អាច​ឈាន​ទៅ​ដល់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​។
បន្ថែមពីនេះទៅ ទៀតចំពោះទំនាក់ទំនងសិទ្ធិលើបំណុល​ម្ចាស់​បំណុល​នៅ​តែ​មាន​សិទ្ធិ​ប្តឹងទាមទារ​បំណុល​ពី​កូន​បំណុល​ស្រប​តាម​នីតិ​វិធី​នៃ​ច្បាប់​ទៅកាន់ស្ថាប័នតុលាការ។ ហេតុ​ដូច្នេះ​សូម​សាធារណ:ជន ជៀស​វាង​ការ​​កម្ចី​ប្រាក់​ក្រៅ​ប្រព័ន្ធ​ដែល​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​ដល់សេដ្ឋកិច្ចគ្រួសារ និងឈានដល់ការរងនូវការបរិហាកេរ្តិ៍គ្រប់រូបភាពពីសំណាកក្រុមកម្ចីខុសច្បាប់ទាំងនោះ។
បច្ចុប្បន្ននាយកដ្ឋានបានបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។