• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ស្រ្តីម្នាក់ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន មុននិងជ្រើសរើសមេផ្ទះ គួរពិនិត្យមើលលក្ខណៈសម្បត្តិអោយបានច្បាស់សិន បើមិនចងជួបរឿងទាំងអស់នេះ

ភ្នំពេញ៖ផ្ទុះការចែករំលែកគ្នាពាស់ពេញបណ្ដាញសង្គមជុំវិញ សកម្មភាពរបស់យុវតីម្នាក់ជាអ្នកបម្រើការងារក្នុងផ្ទះ ពោលគឺបានប្រើប្រាស់ហឹង្សាទៅលើក្មេងស្រីម្នាក់ដែលត្រូវជាកូនរបស់ម្ចាស់ផ្ទះ ។

នេះបើយោងតាមគណនីហ្វេសប៊ុកដែលឈ្មោះថា Bong Ka នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហោះវីឌីអូ កាមេរ៉ាសុវត្ថិភាព ដោយភ្ជាប់ជាមួយសំណេរដែលមានខ្លឹមសារទាំងស្រុងថា មើលវីដេអូនេះខ្ញុំស្ទើរគាំងបេះដូង ក្នុងនាមជាម្តាយស្រលាញ់ថ្នាក់ថ្នមកូនស្មើរនិងកែវភ្នែក ហេតុអីអ្នកឯងចិត្តអាក្រក់សាហាវយ៉ាងនេះ វ៉ៃកូនខ្ញុំមិនដកដៃ ហើយនេះកូនខ្ញុំមិនចេះយំរញ៉េរញ៉ៃផង គ្រាន់គ្នារពិសបែបក្មេង។

ជាមួយគ្នានេះ ម្ចាស់គណនីខាងលើបានបន្តថា សុំខ្លាចហើយធ្លាប់ឃើញគេ ឥលូវជួបខ្លួនឯង នេះខ្ញុំនៅផ្ទះជាមួយផងហ៊ានដល់ថ្នាក់នេះ ចាត់ទុកជាការចែករំលែក បើមិនមានកាមេរ៉ាគ្រប់កន្លែងក្នុងផ្ទះ ខ្ញុំគ្មានថ្ងៃដឹងទេ  សុំទោសម្តាយសុខភាព ស្មារតី មិនសូវល្អ ទើបនៅក្នុងបន្ទប់មិនសូវចេញ នៅជាមួយអូនដូចធម្មតា ៕