• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុកឡើង ចិញ្ចើមផ្លូវបណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូឡើងចិញ្ចើមផ្លូវបណ្តាលឲ្យដួលបោកក្បាលនៅនិងផ្លូវ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩:៣០នាទីយប់ថ្ងៃទី២ឆខែមករា ឆ្នាំ២០២៤ ចំណុចចន្លោះស្ពានទី១ តាមបណ្តោយ​ផ្លូវជាតិលេខ៦Aសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ សោម​ ថុន​ ភេទប្រុសអាយុ៥៥ឆ្នាំ មុខរបជាសន្តិសុខ មានទីលំនៅផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 10-2473 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦Aក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យមខណះពេលជិះមកដល់ចំណុចកើតហេតុក្បែនិងវត្តខ្ទចន្លោះស្ពានទី១ ស្រាប់តែរេចង្កូតឡើងចិញ្ចើមផ្លូវបណ្តាលឲ្យដួលបោកក្បាលនៅនិងផ្លូវស្លាប់ភ្លាមៗ ពេលនោះដែរពលរដ្ឋជិតខាងក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។

បន្ទាប់ពីកើតហេតុរួច សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ពិនិត្យជំវិញទីតាំងកើតហេតុរួចក៏ទាក់ទងទៅខាងជំនាញចរាចរណ៍ ដើម្បីចុះមកវាស់វែងយកម៉ូតូទៅរក្សារទុក ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រញល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕