CPC-នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អំពាវនាវដល់ ជនរងគ្រោះដែលធ្លាប់បាត់ម៉ូតូ ឬផ្លាកលេខ សូមកាន់ឯកសារមកផ្ទៀងផ្ទាត់ ក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ
![](https://www.cpc-news.com/wp-content/uploads/2024/02/photo_2024-02-22_09-02-56-991x564.jpg)
ភ្នំពេញ៖នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមធ្វើការអំពាវនាវដល់សាធារណជន ពិសេសជនរងគ្រោះដែលធ្លាប់បាត់ម៉ូតូ ឬផ្លាកលេខ សូមកាន់ឯកសារមកផ្ទៀងផ្ទាត់នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្ថិតក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ ឬទំនាក់ទំនងលេខទូរស័ព្ទ 092 899 919 លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល។
គួររម្លឹកផងដែរថា កាលពីថ្ងៃទិ២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចុះបង្ក្រាបទីតាំងទទួលផលចោរកម្មមួយកន្លែង នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដោយរកឃើញម៉ូតូ ចំនួន៣១គ្រឿង និងផ្លាកលេខចំនួន១១២សន្លឹក។