• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់របសពលរដ្ឋមិនបានសម្រេច នៅចំណុចគល់ស្ពានស្ទឹងមានជ័យ

ភ្នំពេញ៖ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក៉ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីឆក់ខ្សែករបស់ពលរដ្ឋមិនបានសម្រេច កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧៖០០នាទី​ ចំណុច​ផ្លូវលេខ២៧១(គល់ស្ពានស្ទឹងមានជ័យ) ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯក​ឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ។

ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ ជានាយការិយាល័យ​ ដោយមានការចូលរួមសហការពីលោក​ វរសេនីយ៍ទោ​ ប៊ុត​ សុីម៉េង​ ជានាយការិយាល័យ​ បានធ្វេីការស្រាវជ្រាវនឹងបេីក​ការ​ស៊េីបអង្កេត​កំណត់មុខ​សញ្ញាធ្វេីការឃាត់ខ្លួននៅថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង២០៖១៥នាទី​ត្រង់ចំណុចផ្លូវលេខ៣៤៤ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានធ្វេីឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់​ ឈ្មោះ​ ​គី​ តុងបី ភេទប្រុស​ អាយុ១៧ឆ្នាំ​ ជនជាតិខ្មែរ​ (ជាអ្នកបិទគូទ)។

ដោយឡែក សម្ភារៈដកហូតរួមមាន៖ ម៉ូតូម៉ាក​ ហុងដា-ស្កុបពី ពណ៌ខ្មៅ​​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GW-3927(របស់ជនសង្ស័យ)។

បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងខាងលេី​ ការិយាល័យកំពុង​កសាងសំណុំរឿង បញ្ជូន​ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕