• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ទីតាំងហ្គេមបាញ់ត្រីក្នុងទីក្រុងកោះពេជ្រ ចាប់ផ្ដើមបើកដំណើរការឡើងវិញហើយ ក្រោយផ្អាក់មួយរយៈពេលខ្លី

ភ្នំពេញ៖ទីតាំងបង្កប់ល្បែងស៊ីសងខុសច្បាប់ ហ្គេមបាញ់ត្រី ក្នុងទីក្រុងកោះពេជ្រ ចាប់ផ្ដើមបើកដំណើរការឡើងវិញហើយ ក្រោយផ្អាក់ដំណើរការមួយរយៈពេលខ្លី  ទីតាំងនេះស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋបានផ្ដល់មកកាន់CPC NEWS នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ ឪ្យដឹងថាទីតាំងលើនេះបានដំណើរបានផ្អាក់ និងរើសម្ភារៈចេញមួយរយៈមកហើយ បន្ទាប់មានព័ត៌មានចុះផ្សាយពាក់ព័ន្ធករណីលួចបង្កប់ល្បែងស៊ីសងខុសច្បាប់ ។

ស្រាប់តែនៅរសៀលនេះ គេសង្កេត់ឃើញថា ម្ចាស់ទីតាំងនោះ បានដឹកជញ្ចូនចូលនូវឧបករណ៍ ហ្គេមបាញ់ត្រី ចូលក្នុងទីតាំងខាងលើ ដើម្បីបើកដំណើរការឡើងវិញ ជាហេតុធ្វើឪ្យពលរដ្ឋព្រួយបារម្ភ ចំពោះបញ្ហាអសន្តិសុខនៅក្នុងមូលដ្ឋានដែលពួកគាត់កំពុងរស់នៅ ។

ទោះបីជាយ៉ាង ជុំវិញករណីខាងលើ CPC NEWS ក៏ធ្លាប់បានព្យាយាមសុំការបំភ្លឺពី  លោក កៀង ល័ក្ស  អភិបាលខណ្ឌចំការមន ម្ដងរួចមកហើយ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ តាមរយៈប្រព័ន្ធTelegram ប៉ុន្តែគ្មានការឆ្លើយតប់ ៕