• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-រដ្ឋបាលស្រុកឱរ៉ាល់បដិសេធទាំងស្រុងពាក់ព័ន្ធជាមួយ និងការចែកដីស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ជូនប្រជាពលរដ្ឋក្រីក្រ

កំពង់ស្ពឺ៖យោង តាមការ Live វីឌីអូរបស់ផេក KH PLUS NEWS ដោយមានឈ្មោះ ពូ ហ៊ន និងឈ្មោះ ជួន គន្ធា បានធ្វើការចែកដី ជូនប្រជាពលរដ្ឋក្រីក្រ ដីស្ថិតនៅភូមិរោងម៉ាស៊ីន និងភូមិត្រពាំងធៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

រដ្ឋបាលស្រុកឱរ៉ាល់ សូមបដិសេធមិនទទួលស្គាល់ដឹងឮលើករណីខាងលើ ព្រោះការអះអាងរបស់បុគ្គលខាងលើ ជាដីស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលត្រូវបានការពារដោយច្បាប់ ហើយគ្មានបុគ្គលណា អាច
កាប់ឆ្ការ ទន្ទ្រាន រឺឈូសឆាយលើដីនោះបានឡើយ។ក្នុងករណីបើរដ្ឋចែកដីជូនប្រជាពលរដ្ឋក្រីក្រគឺអនុវត្តតាមគោលនយោបាយដីសម្បទានសង្គមកិច្ចដែលមិនតម្រូវឱ្យប្រជាពលរដ្ឋក្រីក្របង់ប្រាក់ទេ។

រដ្ឋបាលស្រុកសូមអំពាវនាវដល់ សាធារណៈជន ដល់អ្នកទិញដីនៅក្នុងស្រុកឱរ៉ាល់ មេត្តាទិញដីដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ត្រូវជៀសវាងការទិញ លក់ដីដែលមានប្រភពមិនច្បាស់លាស់ ជាពិសេសដីដែលស្ថិត
នៅក្នុងតំបន់ការពារធម្មជាតិ និងដីសាធារណៈរបស់រដ្ឋផ្សេងៗ បើមានចម្ងល់សូមទំនាក់ទំនងមកលេខទូរស័ព្ទលេខ ០៩៧៧៥៥០៤៧៧ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណៈជន បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មាន៕