• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ចាប់ខ្លួនប្រុសស្រី២នាក់ បញ្ជូនទៅតុលាការពាក់ព័ន្ធ ករណីជួញដូរចែកចាយគ្រឿងញៀន ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី២នាក់ករណីជួញដូរចែកចាយគ្រឿងញៀនត្រូវបាដកហូតទម្ងន់៦.៧៧៧,១១ក្រាមស្មើជាង៦គីឡូក្រាមត្រូវបានបញ្ជូនសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។

ជនសង្ស័យប្រុស.ស្រី ដែលត្រូវឃាត់ខ្លួន២នាក់មាន១.ឈ្មោះ ហេង សុគុណ ហៅប៉ាវ ភេទប្រុសអាយុ៤៥ឆ្នាំរស់នៅភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត ២.ឈ្មោះ ចឹម ស្រីដា ហៅជូ ភេទស្រី អាយុ២៤ឆ្នាំរស់នៅភូមិអូរឫស្សីលើ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរង ទទួលផែនការងារប្រចាំគ្រឿងញៀន  បានបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកផ្ទាល់បានដឹកនាំកម្លាំងនគរបាលជំនាញចុះស្រាវជ្រាវកំណត់មុខសញ្ញាចុះប្រតិបត្តិការបង្ក្រាបឃាត់រថយន្តម៉ាក់តូយោតាព្រូសពណ៌ស១គ្រឿងពាក់ផ្លាក់លេខភ្នំពេញ2BY.3724បានធ្វើការឆែកឆេររកឃើញគ្រឿងញៀនទម្ងន់៦.៧៧៧,១១ក្រាម ក្នុងនោះមាន១.ម្ស៉ៅម៉ត់សថ្លា(MDMA)១ថង់ស្មើ២,១១ក្រាម ២.ថ្នាំកញ្ចប់រូបទំពាំងបាយជូរចំនួន៥០០កញ្ចប់ស្មើ៤.៤៧០ក្រាម ៣.ថ្នាំកញ្ចប់ពណ៌ក្រហមរូបសេះចំនួន៥០០កញ្ចប់ស្មើ២.៣០៥ក្រាម ៤.ទូរស័ព្ទ២គ្រឿងដែលបង្ក្រាប់កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី២នាក់និងរឹបអូសគ្រឿងញៀនទម្ងន់៦.៧៧៧,១១ក្រាមស្មើជាង៦គីឡូក្រាមនិងរថយន្ត១គ្រឿងជាមធ្យោបាយដឹកជញ្ជូនក្រោយបញ្ជូនទៅធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕