• Cambodia Peace Channel

Liverpool កំពុងពិចារណាចុះកិច្ចសន្យាជាថ្មី ជាមួយSalah ខណៈ Real Madrid ឲ្យតម្លៃខ្ពស់បំផុតក្នុងមួយសប្តាហ៍

អង់គ្លេស៖គេហទំព័រ The sun ចុះផ្សាយថា ហង្សក្រហម Liverpool ចង់ឲ្យកីឡាករដែលមានតម្លៃខ្ពស់បំផុតនៅ Premier League ខ្សែប្រយុទ្ធ Mohamed Salah មានកិច្ចសន្យាថ្មីនូវទំហំទឹកប្រាក់ចំនួន ២២,៤ លានផោនក្នុងមួយឆ្នាំ។

ដោយឡែករបាយការណ៍ពីអេស្ប៉ាញបានបង្ហាញថា ខ្សែប្រយុទ្ធរបស់អេហ្ស៊ីបរូបនេះ ក្រុមអធិរាជស Real Madrid ធ្លាប់ទាក់ទងកាលពីដើមរដូវកាលក្តៅ ដោយឲ្យតម្លៃខ្ពស់បំផុតគឺ ៤៣០,០០០ ក្នុងមួយសប្តាហ៍។

ករណីក្រុមអធិរាជស ផ្តល់តម្លៃច្រើនខ្លាំងបែបនេះចំពោះខ្សែប្រយុទ្ធឆ្នើមរបស់ហង្សក្រហម ធ្វើឲ្យLiverpool ពិចារណារឿងតម្លៃខ្លួនរបស់ Salah បន្ថែមទៀត ខណៈ Salah បានចុះកុងត្រាជាមួយហង្សក្រហមរហូតដល់ឆ្នាំ២០២៣ កាលពីរដូវកាលមុន។

គួររម្លឹកថា ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបLiverpool កីឡាករ Mohamed Salah ស៊ុតបញ្ចូលទីបាន ៥៤គ្រាប់ ក្នុង ៧៤ប្រកួតនៅ Premier League ចាប់តាំងខ្សែប្រយុទ្ធរូបនេះចូលរួមជាមួយហង្សក្រហម និងជួយក្រុមឈ្នះពានទ្វីបអឺរ៉ុបរដូវកាល២០១៩៕ ដោយ៖ស្រ៊ីប ឡានី