• Cambodia Peace Channel

ចាន់ វឌ្ឍនាកា ៖ ខ្ញុំរីករាយនឹងរកគ្រាប់បាល់ តែខ្ញុំចង់ឲ្យក្រុមឈ្នះ

ភ្នំពេញ៖ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា សម្តែងការរីករាយបំផុតចំពោះការវិលត្រឡប់មកចូលរួមជាមួយក្លិបបាល់ទាត់ បឹងកេតអែហ្វស៊ីវិញ ថែមទាំងជួយក្លិបនេះរកគ្រាប់បាល់បានស្ទើរគ្រប់ការប្រកួតទាំងពានរង្វាន់ថ្នាក់ជាតិ និងលីគកំពូលកម្ពុជា ហើយអ្វីដែលពិសេសនោះ គឺរូបគេចង់ជួយក្រុមនេះឲ្យឈ្នះពាននារដូវកាលនេះ។

ថ្លែងប្រាប់គេហទំព័រផ្លូវការ Boeungketfc ម្ចាស់អាវលេខ១១រូបនេះ បានលើកឡើងថា”ខ្ញុំរីករាយនឹងរកគ្រាប់បាល់ឲ្យក្រុម ប៉ុន្តែពេលនេះ ខ្ញុំចង់ឲ្យក្រុមឈ្នះច្រើនជាង ព្រោះបច្ចុប្បន្នយើងកំពុងត្រូវការពិន្ទុជាចាំបាច់បំផុត“។

គួររម្លឹកថា ចាន់ វឌ្ឍនាកា បានត្រឡប់មកចូលរួមជាមួយក្លិបបឹងកេតវិញ នៅពាក់កណ្តាលរដូវកាល២០១៩នេះ នឹងបានចុះកុងត្រារយៈពេល ៣ឆ្នាំ ក្រោយត្រឡប់ពីក្លិបនៅលីគកំពូលរបស់ម៉ាឡេស៊ី៕ ដោយ៖ស្រ៊ីប ឡានី