• Cambodia Peace Channel

លី ម៉ាឯល វិវត្តន៍ខ្លួនពីយុវជនថ្នាល់របស់ក្លិបបឹងកេត បានជាប់ជម្រើសជាតិកម្ពុជា U19

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២២ ខែតុលា នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះកីឡាករបឋមប្រមូលផ្តុំហ្វឹកហាត់ត្រៀមប្រកួត AFC U19 Championship 2020 Qualifiers ក្នុងពូល G ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងបញ្ជីឈ្មោះកីឡាករបឋមរបស់ជម្រើសជាតិកម្ពុជាទាំង ២៤នាក់នោះ គេឃើញមានខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបបឹងកេត កីឡាករ លី ម៉ាឯល ដែលមានដើមកំណើតមកពីខេត្តកំពង់ឆ្នាំងផងដែរ។

យុវជនអាយុក្រោម ១៨ឆ្នាំរបស់ក្លិបបឹងកេតរូបនេះមានការអភិវឌ្ឍយ៉ាងខ្លាំងពីយុវជនថ្នាល់ រហូតជាប់ឈ្មោះលេងឲ្យក្រុមបឹងកេតឈុតធំ និងមានឈ្មោះនៅក្នុងបញ្ជីឈ្មោះកីឡាករបឋមនៅក្នុងជម្រើសជាតិកម្ពុជា U19 ផងដែរ។

គួររំលឹកថា ក្នុងការបង្ហាញខ្លួនជាលើកដំបូងឲ្យយុវជនបឹងកេត ក្នុងពានរង្វាន់ KMH Cup២០១៩ កន្លងទៅ ខ្សែប្រយុទ្ធ លី ម៉ាឯល បានរកគ្រាប់ជ័យជម្នះលើក្រុមយុវជនព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ២៖១ ដែលជាគ្រាប់ជ័យជម្នះដ៏មានសារៈសំខាន់បំផុត៕