• Cambodia Peace Channel

អតីតប្រធានក្លិប Real Madrid បានទទួលមរណភាព និងកីឡាករឆ្នើម២រូបទៀតឆ្លងវីរុសកូវីដ១៩

បាល់ទាត់៖នៅថ្ងៃអាទិត្យនេះ អតីតប្រធានក្លិប Real Madrid និងកីឡាករឆ្នើម២រូបទៀតឆ្លងវីរុសកូវីដ១៩។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានកីឡាដ៏ល្បីល្បាញ The Sun។

អតីតប្រធានក្លិប Real Madrid លោក Lorenzo Sanz បានទទួលមរណភាពក្នុងវ័យ៧៦ឆ្នាំ។

ដោយឡែក ខ្សែប្រយុទ្ធឆ្នើម២រូបទៀតគឺកីឡាករជម្រើសជាតិចិន Wu Lei ដែលលេងឱ្យក្លិប Espanyol ក្នុងក្របខ័ណ្ឌ La Liga ត្រូវបានធ្វើតេស្តកូវីដ១៩ចេញលទ្ធផលវិជ្ជមាននៅក្នុងប្រទេសអេស្ប៉ាញ និងកីឡាករ Paulo Dybala ខ្សែប្រយុទ្ធរបស់ក្រុមសេះបង្កង់ Juventus ត្រូវបានគេធ្វើតេស្តរកឃើញថាមានភាព វិជ្ជមាននៃវីរុសរលាកសួតថ្មីនេះផងដែរ។

គួរជម្រាបថា មកទល់ពេលនេះ វីរុសរលាកសួតថ្មី កូវីដ១៩ បានឆ្លងរីករាលដាលទៅកាន់ ១៨៨ប្រទេសនៅលើពិភពលោក នៅក្នុងនោះមានកម្ពុជាផងដែរ៕