• Cambodia Peace Channel

មិនធម្មតា ! កីឡាករដែលជួយខេត្តព្រៃវែងឡើងវគ្គផ្តាច់ព្រ័ត្រពានថ្នាក់ខេត្ត ភាគច្រើនជាយុវជនក្លិប និងជម្រើសជាតិ

ព្រៃវែង ៖ ក្រុមបាល់ទាត់ជម្រើសខេត្តព្រៃវែង និងត្បូងឃ្មុំ ត្រូវជួបគ្នាសាជាថ្មី ក្នុងការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២០ តែលើកនេះគឺក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមជើងឯក ក្រោយក្រុមទាំងពីរឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររៀងៗខ្លួន។ 

ព្រៃវែងបានទម្លាក់សៀមរាប ជាជើងឯករងថ្នាក់ខេត្ត កាលឆ្នាំ២០១៩។ ជើងទីមួយ ព្រៃវែងឈ្នះ០ ទល់នឹង ២ នៅសៀមរាប ថ្ងៃពុធ ទី១៥ ខែកក្កដា មុនបន្តឈ្នះ ៧ទល់នឹង០ ថែមទៀតលើដីខ្លួនឯង នៅថ្ងៃពុធ ទី២២ ខែកក្កដា (សរុបពីរជើង៩ទល់នឹង០)។ 

ចំណែកត្បូងឃ្មុំដែលឈ្នះកែប ២ទល់នឹង១ លើដីខ្លួនឯងនៅជើងទីមួយ បានបន្តឈ្នះ១ទល់នឹង៣ ថែមទៀតជើងទីពីរនៅខេត្តកែប ហើយសរុបទាំងពីរជើង គឺ ៥ទល់នឹង២ ។ព្រៃវែង និងត្បូងឃ្មុំ ធ្លាប់ប៉ះគ្នាពីរដងនៅវគ្គចែកពូល ដោយស្មើទាំងពីរលើកតែម្ដង។

ដូច្នេះយើងមកចាប់អារម្មណ៍សមាសភាពកីឡាករវ័យក្មេង ដែលជួយឱ្យខេត្តព្រៃវែងឡើងវគ្គផ្តាច់ព្រ័ត្រពានថ្នាក់ខេត្តជាលើកដំបូង។

១.​​ វីរៈ ដារ៉ា                               យុវជនក្លិបបាល់ទាត់វិសាខា

២. ស រតនា                              យុវជនក្លិបបាល់ទាត់វិសាខា &ជម្រើសជាតិអាយុក្រោម១៩ឆ្នាំ

៣. វុធ តុលា                              យុវជនក្លិបបាល់ទាត់វិសាខា &ជម្រើសជាតិអាយុក្រោម១៩ឆ្នាំ

៤. អាត អូនតូច                         យុវជនក្លិបបាល់ទាត់វិសាខា &ជម្រើសជាតិអាយុក្រោម១៩ឆ្នាំ
៥. ពៅ ចាន់ថេត                        យុវជនក្លិបបាល់ទាត់វិសាខា

៦. ញឹម លីហួរ​​​​​​​​​​​​​​​​​​​                          យុវជនក្លិបបាល់ទាត់វិសាខា &ជម្រើសជាតិអាយុក្រោម១៩ឆ្នាំ

៧. អ៊ិន ឃិនដារ៉ូ                        យុវជនក្លិបបាល់ទាត់វិសាខា

៨. សន សុវត្ថិ                           យុវជនក្លិបបាល់ទាត់វិសាខា

៩. សរ សាមុត                      យុវជនក្លិបបាល់ទាត់វិសាខា

១០. ចាន់ សារ៉ាពេជ្រ            យុវជនបាល់ទាត់វិសាខា &ជម្រើសជាតិអាយុក្រោម១៩ឆ្នាំ

១១. ភួង ឌីណា                    យុវជនក្លិបបាល់ទាត់វិសាខា

១២. សួង សុខឡេង              យុវជនក្លិបបាល់ទាត់វិសាខា

១៣. លីន តារាដេវីទ្យ            យុវជនក្លិបបាល់ទាត់វិសាខា

១៤. គី រីណា                        យុវជនក្លិបបាល់ទាត់វិសាខា

១៥. គង់ លីហ៊ួរ                    យុវជនបាល់ទាត់វិសាខា

១៦. វឿន វ៉ា                         យុវជនបាល់ទាត់វិសាខា &ជម្រើសជាតិអាយុក្រោម១៩ឆ្នាំ

១៧. ម៉ែន សុភ័ក្រវណ្ណៈនិស្ស័យ   យុវជនបាល់ទាត់វិសាខា

១៨. ឌី ផារ៉ាន                           យុវជនបាល់ទាត់វិសាខា

គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត វគ្គផ្ដាច់ព្រ័ត្រ រដូវកាល២០២០ នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៩ ខែកក្កដា នាពហុកីឡដ្ឋានជាតិ៕