• Cambodia Peace Channel

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស​ត្រៀមប្រឡង​បាក់​ឌុប​ជាង​៦០០​នាក់​

​បាត់ដំបង​៖​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ នេះ លោក អង្គ វង្ស វ​ឌ្ឍ​នា រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​មោងឫស្សី បាន​ដឹកនាំ​ក្រុមការងារ ចុះ​ជួប​សំណេះសំណាល និង​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជាការ​លើកទឹកចិត្ត​ដល់​លោកគ្រូ អ្នកគ្រូ ទូទាំង​ស្រុក​មោងឫស្សី ចំនួន​៩៩២​នាក់​និង​សិស្សានុសិស្ស​រៀន​ប្រ​ទ្ប​ង​សញ្ញាបត្រ​ទុតិយភូមិ ប្រមាណ​៦២០​នាក់ នា​បរិវេណ​វិទ្យាល័យ​មោងឫស្សី ៕​