• Cambodia Peace Channel

គួរអោយភ្ញាក់ផ្អើលយ៉ាងខ្លាំង ទម្រង់លេងរបស់បិសាចក្រហម Manchester United កាលពីយប់មិញលេងបានយ៉ាងល្អ និង សុីសង្វាក់


អង់គ្លេស៖ ក្លឹបបិសាចក្រហម Manchester United ក្រោយពីបានបណ្តេញអ្នកចាត់ការទូរទៅ លោក Jose Morinho កាលពីសប្តាហ៍មុន ទម្រង់លេងរបស់ Man Utd មានការប្រសើរឡើងយ៉ាងខ្លាំង ទាំងការលេងយល់ចិត្តគ្នា និង ស៊ីសង្វាក់គ្នា ក្រោយពីបញ្ចប់ការប្រកួត នៅថ្ងៃទី ២២ ខែធ្នូកាលពីយប់មិញនេះ ដោយជំនួបរវាង ក្លឹប Cardiff City និង បិសាចក្រហម Manchester United ក្រោមលទ្ធផល ១ ទល់នឹង ៥ ។

លេងមិនបានប៉ុន្នាននាទីផង ក្រុមភ្ញៀង បិសាចក្រហម Manchester United អាចរកគ្រាប់បាល់នាំមុខ នៅក្នុងនាទី ៣ ដោយបាល់ហ៊្វ្រីឃីករបស់កីឡាករខ្សែបម្រើប្រយុទ្ធ Marco Rashford ទម្រង់លេងដ៏ល្អរបស់ Man Uted នៅតែបន្ត ការគាបសង្កត់ទៅលើក្រុមម្ចាស់ផ្ទះ Cardiff City នៅក្នុងនាទី ២៣ ក្រុមភ្ញៀងអាចរកគ្រាប់បាល់មួយគ្រាប់បន្ថែមទៀត ដោយការយល់ចិត្តគ្នាយ៉ាងខ្លាំងក្នុងការប៉ះបាល់
ដោយការបញ្ជូនបាល់របស់កីឡាករ Paul Pobba ទៅអោយ Ander Herrera ស៊ុតពីចំងាយបានយ៉ាងល្អ ក្រុមម្ចាស់ផ្ទះក៏មិនព្រមអោយភ្លេៀវគាបសង្កត់រហូតដែរ ដោយធ្វើការវាយបក់តាមយកមួយគ្រាប់មកវិញផងដែរ ខណៈដែលកីឡាករ Marco Raford ធ្វើអោយមានកំហុសប៉ះដៃក្នុងប្រអប់ទី ១១ម៉ែត្រ បណ្តាលអោយក្រុមម្ចាស់ផ្ទះ Cardiff City រកគ្រាប់បាល់បានដោយ កីឡាករ Camarasa ប៉ុន្តែក្រុមភ្ញៀវក៏មិនបណ្តោយ ឱកាសរកគ្រាប់កន្លងផុតក្នុងតង់ទីមួយផងដែរ ដោយធ្វើការវាយបក សុីសង្វាក់គ្នាយ៉ាងខ្លាំងស្របការបញ្ជូនបាល់ទៅអោយដៃគូស៊ុតបញ្ជូនទី បានយ៉ាងអស្ចារ្យនៅនាទី ៤១ ដោយកីឡាករ Martial លទ្ធផលនេះបានរក្សាទុករហូតដល់បញ្ចប់តង់ទីមួយ។

ស្របពេលចូលតង់ទី២ ក្រុមភ្ញៀវនៅតែរក្សាទម្រង់លេងបានយ៉ាងល្អ ក្នុងការគាបសង្កត់នៅតែមាន បណ្តាលអោយក្រុមម្ចាស់ផ្ទះផ្នត់ អោយមានកំហុសដោយ ធ្វើអោយកីឡាករ Lingard ដួលក្នុងប្រអប់ទី ១១ម៉ែត្រ ទើបគ្រាប់បាល់នៅតែមាន នៅនាទី ៥៦ ដោយកីឡាករ Lingard ជាអ្នកសម្រេចគ្រាប់បាល់អោយក្រុមបិសាចក្រហម Manchester United ក្រុមម្ចាស់ផ្ទះ Cardiff City នៅតែមានសំពាធក្រោមស្នាដៃរបស់ Man Utd ក្នុងការគាបសង្កត់ រហូតមកដល់នាទី ៩០ Manchester Unitd អាចរកគ្រាប់បាល់បានបន្ថែម ដោយកីឡាករ Lingard ដដែលជាអ្នកស៊ុតបញ្ជូលទីគ្រាប់បាល់ចុងក្រោយ លទ្ធផលបានបញ្ចប់ត្រឹមនាទី ៩០ ដោយក្រុមបិសាធក្រហម Manchester United បានយកឈ្នះ ក្រុមម្ចាស់ផ្ទះ Cardiff City ៥ ទល់នឹង ១ ។

គួររជម្រាបថា ទម្រង់លេងរបស់បិចសាចក្រហម Manchester United កាន់តែមានការប្រសើរឡើងយ៉ាងខ្លាំងក្រោមការដឹកនាំបច្ចុប្បន្នរបស់គ្រូបង្វឹក លោក Ole Gunnar Solskjaer ។ដោយ ៖ ម៉ាន សារ៉ាហ្វីន