• Cambodia Peace Channel

CPC-លោកគ្រូ ក្រាក់ សម្ភស្ស ឆ្លើយតបយ៉ាងខ្លីថា ស្វាគមន៍ជានិច្ច ប្រសិន សេន ប៊ុនថេន អាចសម្រកមកត្រឹម ៦៥គីឡូក្រាម

ភ្នំពេញ៖ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមពីសំណាក់អ្នកស្នេហាគុនខ្មែរ បន្ទាប់ពីខ្លាចាស់ សេន ប៊ុនថេន ប្រកាសចង់ជួបអ្នកលេងស្មងទារព្រលឹង ក្រាក់ សម្ភស្ស ជាលើកចុងក្រោយ មុននឹងបញ្ចប់អាជីពមួយនេះ ។

យោងតាមផេកផ្លូវការរបស់ គ្រូប្រដាល់សេន ប៊ុនថេន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ បានបង្ហោះវីឌីអូ ដោយភ្ជាប់ជាមួយសំណេរដែលមានខ្លឹមសារទាំងស្រុងថា ៖ ខ្ញុំចង់វៃជាមួយ ក្រាក់ សម្ភស្ស ជាលើកចុងក្រោយ ស្រាប់តែមិនដល់២៤ម៉ោងផង លោកគ្រូ ក្រាក់ សម្ភស្ស បានបង្ហោះវីឌីអូ ឆ្លើយតបយ៉ាងខ្លីថាស្វាគមន៍ជានិច្ច ប្រសិនបើអាចសម្រកមកត្រឹម ៦៥ ឬ ៦៧ គីឡូបាន ។

ជាមួយគ្នា អ្នកគាំទ្រមើលឃើញថា តាមរយៈកាយសម្បទា ព្រមទាំងកម្លាំងរបស់គ្រូប្រដាល់ទាំងពីរ ល្អដូចគ្នា ហើយប្រសិនបើមានជំនួបនេះកើតឡើងមែន ច្បាស់ជាទទួលបាន ការទស្សនាច្រើន ខណៈអ្នកទាំងពីរ សុទ្ធតែជាអតីតកីឡាករដែលមានប្រជាប្រិយភាពពីអតីកាលស្រាប់ ។

គួរបញ្ចាក់ផងដែរថា ការប្រកាសរបស់លោកគ្រូសេន ប៊ុនថេន គឺមិនមែនជារឿងចៃដន្យឡើយ ខណៈគ្រូប្រដាល់ក្រាក់ សម្ភស្ស ធ្លាប់បានប្រកាសកាលពីកន្លងទៅថា ចងប្រគួតជាលើកចុងក្រោយ មុនបញ្ចប់អាជីពមួយនេះ ៕