• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ៖ រយៈពេល២១ថ្ងៃក្នុងខែមករា សមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងបាន៤៣ទីតាំង​ និងបញ្ជូនជនសង្ស័យ ៧២នាក់ទៅតុលាការ

ភ្នំពេញ ៖ ត្រឹមរយៈពេល២១ថ្ងៃក្នុងខែនេះពោលគឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបល្បែងស៊ីសង សរុបបាន៤៣ទីតាំង នៅ១៤រាជធានីខេត្តទូទាំងប្រទេសកម្ពុជា នេះបើតាមការបញ្ជាក់ពី លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
ការបង្ក្រាបទាំង៤៣ទីតាំងនេះ មានមនុស្ស៧២នាក់ ដែលបានកើតឡើងនៅ ២៦ទីតាំងក្នុង១០រាជធានី-ខេត្ត ដែលជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការ។ បើតាមការឲ្យដឹងពីអ្នកនាំពាក្យរងខាងលើ ​ ក្នុងចំណោម ​ទីតាំងដែលបង្ក្រាបបាន​ក៏សមត្ថកិច្ចចាត់វិធានការរដ្ឋបាល​ទៅលើការ​បង្ក្រាប ១៧ ទីតាំងផងដែរ​ ដែលកើតឡើងនៅ៤រាជធានី-ខេត្ត បានចាត់នីតិវិធីអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ ៣០ នាក់។
ក្រោមគតិបណ្ឌិត«សម្អាតផ្ទះយើង»របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងទស្សនៈ «អ្វីៗដើម្បីភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ» របស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កំណែទម្រង់ជាច្រើនត្រូវបានធ្វើឡើងជាបន្តបន្ទាប់ជាពិសេស លើបញ្ហាអទិភាពទាំង ៦ របស់ក្រសួងមហាផ្ទៃនៅមាន ការបង្ក្រាបល្បែងស៊ីសង គឺជាវិធានការដ៏ក្តៅគគុកមួយ ផងដែរ ពីលើ បញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌទូទៅ ក្រុមក្មេងទំនើង បញ្ហាចរាចរណ៍ ការជួញដូរមនុស្ស និងបញ្ហានានាដែលកើតឡើងតាមបណ្ដាព្រំដែនកម្ពុជា៕