• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ពលរដ្ឋម្នាក់សម្ដែងការហួសចិត្ត បន្ទាប់ពីក្រុមសិស្សានុសិស្សបែជាមកប្រមូលផ្ដុំគ្នានៅហាងកាហ្វេទាំងព្រឹកប្រលឹមទៅវិញ

ភ្នំពេញ៖ផ្ទុះការចាប់អារម្មណ៍ និងមានការចែករំលែកគ្នាពាស់ពេញបណ្ដាញសង្គមជុំវិញរូបប៉ុន្មានសន្លឹកថតដោយពលរដ្ឋម្នាក់ ដែលបង្ហាញពីសកម្មភាព ក្រុមសិស្សានុសិស្សបែជាមកប្រមូលផ្ដុំគ្នានៅហាងកាហ្វេទាំងព្រឹកប្រលឹមទៅវិញ ។

នេះបើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Chin Mony នៅព្រឹកថ្ងៃ២៣ ខែមករា ឆ្នាំ២០២៤ នេះបានបង្ហោះរូបជាច្រើនសន្លឹកដោយភ្ជាប់ជាមួយសំណេរដែលមានខ្លឹមសារទាំងស្រុងថា គួរឲ្យរន្ធត់ ខ្ញុំមកទិញកាហ្វេនៅតាមផ្លូវថៃហ្គ័រ ឃើញក្មេងបឋមសិក្សាព្រែកថ្មី និងច្បារអំពៅ ប្រហែល១០នាក់ ម៉ោង៨:៤០ព្រឹក ស៊ីមីកំប៉ុង ជក់បារី បុកប៊ីយែមួយកំប្ល៉េ។ ខ្ញុំគិតថាឪពុកម្តាយមិនដឹងទេ ។

ជុំវិញបញ្ហាខាងលើនេះ មហាជនជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមបានសំណូមពរទៅដល់ គណៈគ្រប់គ្រងគ្រិះស្ថានអប់រំ ព្រមទាំងអាជ្ញាធរដែនដី មេត្តាមានវិធានការទៅលើបញ្ហានេះ ដើម្បីលុបបំបាត់រូបភាពមិនល្អនៅក្នុងសង្គម ៕