• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC- ចាប់ពីខែមករានេះតទៅ សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ និងដំណើរការប្រតិបត្តិការការងារពេញលេញ

ភ្នំពេញ៖សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានី បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការប្រមូលកម្រៃសេវាសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ ដោយបញ្ជាក់ថានឹងចាប់ផ្តើមដំណើរការប្រតិបត្តិការ ការងាររបស់ខ្លួនពេញលេញ ចាប់ពីខែ មករា ឆ្នាំ២០២៤ តទៅ នេះប់ើយោតាមលិខិតដែលCPC NEWS ទទួលបាននៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ  ។

ក្រោយរយៈពេលនេះ សហគ្រាសនឹងចាប់ផ្ដើមធ្វើការផាកពិន័យចំពោះអ្នកបង់យឺតទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។ ដោយឡែក ចំពោះកម្រៃសេវា គឺអនុវត្តទៅតាមតារាងកម្រៃសេវា(ថ្មី) នៃសេចក្តីជូនដំណឹងលេខ ០៩០/២១ សជណ.ស ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដដែល។

អាស្រ័យហេតុនេះ អតិថិជនទាំងអស់ ចូលរួមបង់ថ្លៃសេវាប្រមូលសំរាមមកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ ឱ្យបានទៀងទាត់ និងទាន់ពេលវេលាមុនថ្ងៃទី១៥ នៃខែបន្ទាប់ ៕