• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ នាង សំអូន ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្ដាលឲ្យរបួស និង ស្លាប់អ្នកដទៃ

ភ្នំពេញ៖អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញសេចក្ដីប្រកាសព័ត៌មានបញ្ចាក់ថាក្រោយពីការស៊ើបអង្កេតស្រាវជ្រាវ និង ពិនិត្យក្នុងភ័ស្ដុតាងសំណុំរឿង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ នាង សំអូន ពីបទ៖ បើកដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឫ មិនគោរពកាតព្វកិច្ចដែលបទបប្បញ្ញត្តិស្ដីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្ដាលឲ្យរបួស និង ស្លាប់អ្នកដទៃ(បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាកុល0,44mg/lនិងរបួសស្លាប់មនុស្សច្រើននាក់)ប្រព្រឹត្តនៅចំណុចស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ លើស្ពានឫស្សីកែវ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី20 ខែ មករា ឆ្នាំ2024 ដែលមានបញ្ញត្តិឲ្យផ្ដន្ទាទោសតាមមាត្រា 83 កថាខ័ណ្ឌ2 ចំណុច ខ,គ និង មាត្រា85 កថាខ័ណ្ឌ2 ចំណុច ខ,គ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

គួរម្លឹកផងដែរថា កាលពី១៨ និង៤៥នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្រោមស្ពានអាកាសឬស្សីកែវ តាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ  ជនបង្កបានបើករថយន្តចុះពីស្ពានបេតុងខ្សែកាបឬស្សីកែវ ឆ្ពោះសំដៅឡើងទៅផ្លូវជាតិលេខ០៥ លុះដល់ចំណុចស្តុប រថយន្តមិនបានបង្អង់ល្បឿន ក៏បានជ្រុលបុករះរថយន្ត និងម៉ូតូជាច្រើនគ្រឿង ដែលកំពុងឈប់ស្តុប បណ្តាលឱ្យមានមនុស្សរងរបួស និងស្លាប់ជាច្រើននាក់ នៅលើដងផ្លូវតែម្តងទៅ  ហើយរថយន្ត និងម៉ូតូជាច្រើនគ្រឿងក៏ទទួលរងការខូចខាតផងដែរ ៕