• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ស្វាគមន៍ការត្រលប់មកវិញរបស់ Dugong ( ជ្រូកទឹក ) ក្នុងភូមិសាស្រ្តខេត្តកែបនៃព្រះរាជាណាចក្រកម្ពុជា

កែប៖ជ្រូកទឹកបានវិលត្រឡប់មកសមុទ្រនៅប្រជុំកោះកែបវិញហើយ ខណៈមូលហេតុនៃការវិលត្រឡប់គឺដោយសារតែមានការរីករាលដាលឡើងវិញនៃវាលស្មៅសមុទ្រខ្លុយកាក់ដែលជាប្រភេទស្មៅចំណងចំណូលចិត្តរបស់ជ្រូកទឹក នេះបើតាមការឪ្យដឹងពី CMMCP គម្រោងអភិរក្សថនិកសត្វសមុទ្រកម្ពុជា នៅថ្ងៃ២២ ខែមីនា ឆ្នាំ២០២៤នេះ ។

សូមជម្រាបផងដែរថា ជ្រូកវា​មាន​ទំហំ​ធំ​ប្រហាក់ប្រហែល​នឹង​ផ្សោត​ដែរ ប៉ុន្តែ​វា​ធាត់​ជាង​ហើយ​មាន​ភ្លុក​២​ដូច​ដំរី ដែល​ដុះ​ចេញពី​អញ្ចាញធ្មេញ និង​មាន​ព្រុយ​ចំហៀង​ធំ​រាង​ដូច​ច្រវា​ទូក​។  វា​មាន​ស្បែក​រលោង​ពណ៌​ត្នោត ឬ​ប្រផេះ​ក្រ​ម៉ៅ និង​ដុះ​រោម​មួយ​។ រន្ធ​ច្រមុះ​ស្ថិតនៅ​ទីតាំង​ចុង​ច្រមុះ ហើយ​មាន​សន្ទះ​គ្រប​សម្រាប់​បិទ​នៅពេល​វា​មុជ​ទៅក្នុង​ទឹក​។ ប្រវែង​ទើប​កើត ១-១,៥​ម ពេញវ័យ ៣,៣-៤,១​ម និង​ទម្ងន់ ទើប​កើត ២៥-៣៥​គ​.​ក ពេញវ័យ ១០០០  គ​.​ក ៕