• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ជនសង្ស័យម្នាក់ ត្រូវនគរបាលក្របួចបានបន្ទាប់ពីធ្វើ់សកម្មភាព ឆក់ ទូរស័ព្ទដៃពីនារីរងគ្រោះបានសម្រេច

ភ្នុំពេញ៖នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២នាក៉ បន្ទាប់ពីធ្វើ់សកម្មភាពឆក់ ឆក់ទូរស័ព្ទដៃពីនារីរងគ្រោះបានសម្រេច ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង​២១៖១៥នាទី​ ។
ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដែលមានលោក​វរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ​ បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយផ្លូវ​លេខR៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ ក៏ប្រទះឃេីញជនសង្ស័យ​​ ជិះម៉ូតូចំនួន០១គ្រឿងមានគ្នាចំនួន០២នាក់បានធ្វេីសកម្មភាព​ឆក់​ទូរស័ព្ទដៃពីនារីរងគ្រោះដែលកំពុងឈប់ម៉ូតូបានសម្រេច។
ភ្លាម​នោះកម្លាំងជំ​នាញ​ការិយាល័យធ្វេីការប្រដេញ និង ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវថ្នល់រទេះភ្លេីង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ឈ្មោះ​ មុឹង​ វិបុល ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះលេខ១៥៥ ផ្លូវថ្នល់រទេះភ្លៀង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ(ជនដៃដល់) រីឯឈ្មោះ​ ជាតិ​ ដែលជាអ្នកបេីកម៉ូតូបានរត់គេចខ្លួនបាត់។
សម្ភារដកហូតមាន ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាក​លេខ​កណ្តាល1J-3063(របស់ជនសង្ស័យ) និងទូរស័ព្ទដៃម៉ាក iPhone 12pro max ពណ៌ខៀវ (របស់ជនរងគ្រោះ)។ទូរស័ព្ទខាងលេីកម្លាំងជំនាញបានប្រគល់ទៅឲ្យនារីរងគ្រោះវិញ។
បច្ចុប្បន្ន​ កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដេីម្បីធ្វេីការសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕