• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះបានសម្រេច តែសំណាងមិនល្អត្រូវនគរបាលឃាត់ខ្លួនបានមកវិញ

ភ្នំពេញជនសង្ស័យម្នាក់ ត្រូវនគរបាលខណ្ឌប្ញស្សីកែវ ចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ បានសម្រេចនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤ វេលាម៉ោង ១១:៣០នាទី នៅចំណុចផ្លូវលេខ ៤០២ ភូមិ ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹកកេងកង រាជធានីភ្នំពេញ ។

សមត្ថកិច្ចឱ្យដឹងថា៖ជនរងគ្រោះឈ្មោះ នឹប ពេជ្រវិជ្ជា ភេទ ស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ ៦ ផ្លូវ លេខ៥៩២ ភូមិ ៤ សសង្កាត់បឹងកក់ទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។ ដោយឡែកជនសង្ស័យ ឈ្មោះ រស់ ហ្សូនី អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទលេខ ៩៧AE១ ផ្លូវលេខ ១៥៦ ភូមិ២ សង្កាត់ផ្សាដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

គួររម្លឹកផងដែរថា កាលពីថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូ ដោយទុកទូរស័ព្ទនៅក្នុងហោប៉ៅអាវ លុះដល់ចំណុចផ្លូ៤០២ ភូមិ ៤ សង្កាត់ទំនប់ទឹក ខណ្ឌ បឹងកែងកង រាជធានីភ្នំពេញ ជនសង្ស័យម្នាក់ បានជិះម៉ូតូសេ១២៥ មកពីក្រោយរួចលូកឆក់យកទូរស័ព្ទពីក្នុងហោប៉ៅ ជនរងគ្រោះ រួចជិះរត់គេច ខ្លួនស្របពេលនោះ ជនរងគ្រោះបានដេញតាមពីក្រោយរហូតដល់ចំណុចផ្លូវ៤៩៨ ក្រុម២ ភូមិ ទួលពែព សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ជនរងគ្រោះបានតាមទាន់ ហើយស្រែកឆោឡោ ជនសង្ស័យបានបោះទូរស័ព្ទចោល ស្របពេលនោះកម្លាំងល្បាតខណ្ឌ និងប៉ុស្តិ៍ឃេីញអន្តរាគមន៍ ឃាត់បានខ្លួនជនសង្ស័យ រួមទាំងទូរស័ព្ទជនរងគ្រោះ យកមកសួរនាំនៅប៉ុស្តិ៍នគបាលរដ្ឋបាលទួលសង្កែទី២ ធ្វើការសាកសួរ និងចាត់ការតាមនិតិវិធី។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានប្រគល់ ជូនអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដេីម្បីចាត់ការតាមនិតិវិធីបន្ត ៕