• Cambodia Peace Channel

លោកនន់ សំបូរ កីឡាករកាយវប្បកម្ម សំណូមពរ ឱ្យ ក្រសួងអប់រំ គិតពិចារណាជាថ្មី រឿងប្រាក់រង្វាន់១២០លានរៀល ដែលបានត្រឹម២០លានរៀល

ភ្នំពេញ៖ក្រោយពីទទួលបានជោគជ័យ បាននូវមេដាយមាស , កីឡាករ នន់ សំបូរ ហាក់មិនសូវសប្បាយចិត្តប៉ុន្មាននោះទេ សម្រាប់ការប្រកួតឈ្នះទទួល បានមេដាយមាសហើយត្រូវបានទឹកប្រាក់១២០លានរៀលតែបែរជាកីឡាកររូបនេះទទួលបាន២០លានប៉ុណ្ណោះ។

លោកបានបង្ហោះសារមួយនៅលើទំព័រហ្វេកប៊ុក កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៩ ម្សិលមិញនេះ ដោយបានសរសេរថា ៖

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនះខ្ញុំនិយាយបន្តិច រឿងប្រាក់រង្វាន់120លានរៀល ហើយអោយអ្នកកីឡាតែ 20លានរៀល ពេលនេះស្ងាត់ល្អហើយ ក្រសួងលេងឈឺក្បាលហើយ តែអ្វីដែលខ្ញុំនិយាយនោះគឺ 20លានរៀល សម្រាប់មេដាយមាសពិភពលោក តើលោកអ្នកទទួលយកបានទេ 20លានរៀល សហព័ន្ធដក 20%នៅសល់ 16លានរៀល អាសុីអគ្នេយ៍ 9លាន សហព័ន្ធ ដក 20% នៅសល់ 7200000រៀល តែរឿងសហព័ន្ធដកមិនសំខាន់ ពីព្រោះទុកផ្គត់ផ្គង់អ្នកកីឡា តែអ្វីដែលខ្ញុំចង់និយាយគឺ អ្នកកីឡាគ្រប់គ្នា ទទួលយកបានទេ បើអ្នកទាំងអស់គ្នា ទទួលយកបាន ខ្ញុំក៏គ្មានអ្វីនិយាយទៀតទេ ពីព្រោះកីឡាកាយវប្បកម្មនេះ ឈរៗក៏បានពាន វាមិនពិបាកទេ សូមអោយលោកក្រសួង ជួយគិតពិចារណា ជាថ្មីផងបាទ ទោះជាយ៉ាងណា អ្នកកីឡា មិនមានជាងអស់លោក ដែលអោយគ្នារស់បានស្រួលបន្តិចផងទៅ”៕

ដោយ៖ម៉ាន សារ៉ាហ្វីន