• Cambodia Peace Channel

វៀតណាមដេញពីក្រោយចិនជាប់លេខពីរជាប្រទេសនាំចេញស្បែកច្រើនជាងគេបំផុតលើពិភពលោក

ហាណូយ៖យោងតាមប្រធានសមាគមផលិតផលស្បែកជើងវៀតណាមបានឱ្យដឹងថា វិស័យវិនិយោគទុន បរទេសបានរួមចំណែកយ៉ាងសំខាន់ក្នុងការនាំចេញ ដែលឈានដល់ទំហំទឹកប្រាក់ប្រមាណ១៣,៩៧ ពាន់លាន ដុល្លារអាមេរិក ឬស្មើនឹង ៧៨,៨ ភាគរយ នៃទឹកប្រាក់សរុប។ ក្នុងចំណោមសហគ្រាសចំនួន ៣០០០ ដែលកំពុង ប្រតិបត្តិការនៅក្នុងឧស្សាហកម្មស្បែកជើង ចំនួនក្រុមហ៊ុនវិនិយោគទុនបរទេសមានចំនួន ១២០០នាក់ស្មើនឹងជិត ៤០ ភាគរយ ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានវៀតណាម។

នាប៉ុន្មានឆ្នាំចុងក្រោយនេះ វៀតណាមនាំចេញស្បែកជើងទៅកាន់ទីផ្សារជាង ១០០ប្រទេសនៅទូទាំង ពិភព លោក និងតម្រូវការជាសកលសម្រាប់ផលិតផលស្បែកជើង បានកើនឡើងដល់២៣ពាន់លានគូក្នុងមួយឆ្នាំៗ។ ប្រទេសដែលផលិតស្បែកជើងធំៗក្នុងពិភពលោក មានដូចជា ចិន, ឥណ្ឌា, វៀតណាម និងឥណ្ឌូណេស៊ី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News ដោយដកស្រង់ការលើកឡើងរបស់អ្នកជំនាញក្នុងវេទិកាខាងលើនេះ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៨ តម្លៃនាំចេញសរុបនៃឧស្សាហកម្មផលិតស្បែងជើងវៀតណាម បានឈានដល់ជិត២០ពាន់លានដុល្លារ ដែលកើនឡើងប្រមាណ ៨,៣ភាគរយ ធៀបនឹងឆ្នាំ២០១៧។

បើយោងតាមសមាគមផលិតផលស្បែកជើងវៀតណាម ឧស្សាហកម្មបានដាក់គោលដៅថ្មី ដោយដំឡើងកំណើននៃតម្លៃការនាំចេញប្រមាណ១០ភាគរយ ដែលស្មើនឹង ២១,៥ ទៅ ២២ពាន់លានដុល្លារ៕
ដោយ៖ស្រេន ឡាវី