• Cambodia Peace Channel

ខ្ញុំជឿថា កម្ពុជាអាចធ្វើបាន ! គ្រូបង្វឹកកម្ពុជានៅតែជឿជាក់លើ កម្ពុជា សម្រាប់ការប្រកួតក្រោយៗទៀត

ភ្នំពេញ៖ការប្រកួតពានរង្វាន់ AFC U23 Championship Thailand 2020 Qualifiers រវាងក្រុមជម្រើសជាតិកម្ពុជា នឹងជម្រើសជាតិអូស្ត្រាលី យប់មិញយ៉ាងស្វិតស្វាញនៅលើទីលាននៃកីឡដ្ឋានជាតិអូឡាំពិក ជាលទ្ធផលអូស្ត្រាលីបានបំបាក់ម្ចាស់ផ្ទះកម្ពុជា ៦ ទល់នឹង ០។

បន្ទាប់ចប់ការប្រកួត គ្រូបង្វឹកកម្ពូជាលោក Felix G.Dalmas បានលើកឡើងថា៖ យើងបានដឹងហើយ អូស្ត្រាលីជាក្រុមខ្លាំងនៅអាស៊ី ហើយយើងក៏បានត្រៀមខ្លួនសម្រាប់ប្រកួតនេះមួយរយៈហើយ។ លោកបន្តថា យើងនៅតែមានភាពជឿជាក់ជាមួយកីឡាកររបស់យើង ជាពិសេសនៅតង់ទី២ ពួកគេបានបង្ហាញនូវអ្វីម្យ៉ាងដែលធ្វើឲ្យពួកយើងនៅតែមានក្តីសង្ឃឹមចំពោះការប្រកួតបន្ទាប់ទៀត។

ទោះបីចាញ់អូស្ត្រាលីយ៉ាងចាស់ដៃមែន តែអ្នកគាំទ្រកម្ពុជានៅតែជឿជាក់ នឹងចង់ឃើញកម្ពុជាបង្ហាញទម្រង់លេងល្អប្រសើរឡើងវិញ ដូចដែលធ្លាប់បានធ្វើកន្លងមក ក្នុងជំនូបបន្តបន្ទាប់ទៀតនេះ។

គួរជម្រាបផងដែរថា កម្ពុជានឹងត្រូវជួបជម្រើសជាតិសាធារណៈរដ្ឋកូរ៉េ នៅថ្ងៃទី ២៤ ខែមីនា នៅកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៨៖០០ នាទីយប់៕

ដោយ៖ ស្រ៊ីប ឡានី