• Cambodia Peace Channel

ទោះបីកំពូលខ្សែប្រយុទ្ធឆ្នើម Kylian Mbappe មិនបានទៅ Real Madrid តែសន្យាមើលតាមកញ្ចក់ទូរទស្សន៍

បារាំង៖កីឡាករជម្រើសជាតិបារាំង និងជាខ្សែប្រយុទ្ធមុតស្រួចរបស់ ក្លិប Paris Saint Germain កីឡាករ Kylian Mbappe បានបដិសេធចំពោះការផ្ទេរទៅលេងនៅក្លិបអធិរាជសរ Real Madrid។

តាមការចុះផ្សាយនៅលើគេហទំព័រ The Sun កីឡាករវ័យ ២០ឆ្នាំ រូបនេះ បានបង្ហាញការគាំទ្រដល់ក្លិបយក្សអធិរាជសរ Real Madrid ដោយសន្យាថា រូបគេនឹងតាមដានមើលការប្រកួតកូនក្រុមលោក Zinedine Ziden តាមកញ្ចក់ទូរទស្សន៍។

តាមការលេចលឺព័ត៌មាន លោក Zinedine Ziden គ្រូបង្គោលក្លិបអធិរាជសរ ពិតជាពេញចិត្តចំពោះសមត្ថភាព កីឡាកររូបនេះខ្លាំងណាស់ ហើយលោកក៏ប្រាថ្នាចង់បានខ្សែប្រយុទ្ធរូបនេះមករួមរស់ជាមួយ Real Madrid ដែល។

សូមជម្រាបថា ខ្សែប្រយុទ្ធមុតស្រួច Mbappe កំពុងប្រកបអាជីពនៅក្លិប Paris Saint German និងជាប់កុងត្រារហូតដល់ឆ្នាំ២០២២៕

ដោយ៖ស្រ៊ីប ឡានី