• Cambodia Peace Channel

អតិផរណាស្នូលរបស់សឹង្ហបុរី បានធ្លាក់ចុះគួរអោយបារម្ភ

សឹង្ហបុរី៖យោងតាមទិន្នន័យដែលចេញផ្សាយនៅថ្ងៃអង្គារ ទី២៣ ខែមេសា បានឲ្យដឹងថា អតិផរណាស្នូលនៃប្រទេសសឹង្ហបុរីបានធ្លាក់ចុះកាលពីខែមីនាកន្លងទៅ ដោយសារការកើនឡើងតិចតួចនៃការចំណាយលើទំនិញលក់រាយ អគ្គិសនី និងឧស្ម័ន។

ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងអាជ្ញាធរូបិយវត្ថុសឹង្ហបុរី នៅក្នុងសេចក្តីការណ៍រួមគ្នាមួយថា«ការកើនឡើងអតិផរណាតិចតួច គឺដោយសារសេវាកម្មខ្ពស់ និងអតិផរណាម្ហូបអាហារ ក៏ដូចជាការធ្លាក់ចុះផ្នែកការដឹកជញ្ជួនតាមផ្លូវគោក និងថ្លៃស្នាក់នៅឯកជនដែលមានចំនួនតិចជាងការកើនឡើងនៃតម្លៃទំនិញលក់រាយ អគ្គិសនី និងឧស្ម័ន»។

នៅក្នុងខែមីនាកន្លងទៅ តម្លៃសរុបនៃទំនិញលក់រាយបានកើនឡើង ០.១% ពីមួយឆ្នាំទៅឆ្នាំទាបជាង ១.១% នៅក្នុងខែកុម្ភៈ។ ពាណិជ្ជកម្ម ឧស្សាហកម្ម និងអាជ្ញាធររូបិយវត្ថុបានកត់សម្គាល់ថា អត្រាទាបនៃអតិផរណា គឺកើនឡើងតិចតួចនៃតម្លៃសម្លៀកបំពាក់ និងស្បែកជើង ក៏ដូចជាការធ្លាក់ចុះនៃទ្រព្យសម្បត្តិគ្រួសារ។

បើតាមការចុះផ្សាយនៅលើគេហទំព័រ The Straits Times នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នេះថា តម្លៃអគ្គិសនី និងឧស្ម័នបានកើនឡើង ៣.៩% បើធៀបនឹងខែមីនាឆ្នាំ២០១៨ ទាបជាង ៥.៥% កាលពីខែកុម្ភៈកន្លងទៅ៕

ដោយ៖ស្រ៊ីប ឡានី