• Cambodia Peace Channel

ភាពតានតឹងនៃនយោបាយ ! កីឡាករ Mkhitaryan នឹងខកខានជួយ Arsenal ប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League

ទីក្រុងឡុងដ៏៖ពានរង្វាន់ UFFA Europa League វគ្គផ្តាច់ព្រ័ត្រនឹងត្រូវប្រារព្ធធ្វើឡើងនារាត្រីថ្ងៃទី២៩ ឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ។

ប៉ុន្តែ The Mirror Football ចុះផ្សាយកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ថា កីឡាករ Mkhitaryan នឹង ខកខានក្នុងការជួយ Arsenal ប្រកួតផ្តាច់ព្រ័ត្រ Europa League ក្នុងជំនួបជាមួយនឹង ក្លិបតោខៀវ Chelsea ដោយសារតែមានភាពតានតឹងផ្នែកនយោបាយរវាងប្រទេសអាមេនី និងអាហ្សឺបៃហ្សង់នាពេលថ្មីៗនេះ ។

កីឡាករដែលមានសញ្ជាតិអាមេនី Mkhitaryan បានថ្លែងប្រាប់ថា “វាជាការសម្រេចចិត្តដ៏លំបាកមួយសម្រាប់រូបខ្ញុំ ក្នុងការមិនធ្វើដំណើរទៅចូលរួមជាមួយ Arsenal ក្នុងទឹកដីដែលកំពុងមានបញ្ហា” ។

“ខ្ញុំបានគិតជាយូរមកហើយអំពីបញ្ហានេះ វាជា Game មួយដែលមិនធានាសុវត្ថិភាពសម្រាប់រូបខ្ញុំ មុនឈានដល់ការសម្រេចមិនចូលរួម ដែលវាគួរឲ្យសោកស្តាយបំផុត” ។

គួរជម្រាបថា វគ្គផ្តាច់ព្រ័ត្ររវាងក្លិប Arsenal និង Chelsea នឹងត្រូវប្រារព្ធធ្វើឡើងនៅទីក្រុង Baku ប្រទេសអាហ្សឺបៃហ្សង់ ៕

ដោយ៖ម៉ាន សារ៉ាហ្វីន